ព័ត៌មានអន្ដរជាតិ
អាមេរិក ភ័យព្រួយពីទំនាក់ទំនងស្អិតរមួតរវាង រុស្ស៊ី និងកូរ៉េខាងជើង
មន្ត្រីស៊ើបការណ៍សម្ងាត់នៅទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងដែលកំពុងរីកដូចផ្សិតរវាងកូរ៉េខាងជើង និងរុស្ស៊ី អាចនឹងមានផលប៉ះពាល់ពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងជាច្រើនគ្រាប់ទៅកាន់គោលដៅរបស់អ៊ុយក្រែន ហើយកាលពីខែមករា មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងមូស្គូទៀត មុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចលើកទីមួយទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជាង ២០ ឆ្នាំ ។

រដ្ឋបាលលោក Biden មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ស្របពេលដែលទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានលើកឡើងពីបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីខែមករាថា ប្រសិនបើកូរ៉េខាងជើងអាចប្រើប្រាស់ទំនាក់ទំនងកាន់តែតឹងរ៉ឹងជាមួយរុស្ស៊ី ដើម្បីបន្ធូរបន្ថយឥទ្ធិពលរបស់ចិន វានឹងកាន់តែបង្កើនឥទ្ធិពលរបស់កូរ៉េខាងជើងក្នុងសាកល្បងនុយក្លេអ៊ែរ ។
បើយោងតាមអ្នកវិភាគបានឲ្យដឹងថា ហានិភ័យដែលបង្អាក់ផលប្រយោជន៍អាមេរិកមានច្រើន ហើយពាណិជ្ជកម្មកូរ៉េខាងជើងជាមួយរុស្ស៊ីក៏អាចធ្វើឲ្យទណ្ឌកម្មដែលអាមេរិកបានដាក់លើកូរ៉េខាងជើងកាន់តែចុះខ្សោយផងដែរ ជាពិសេសថែមទាំងបង្កើនល្បឿនសេដ្ឋកិច្ច និងអាចជំរុញកម្មវិធីអភិវឌ្ឍន៍អាវុធកូរ៉េខាងជើងទៀតផង ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះក្រុងព្យុងយ៉ាងបានបង្កើនសមត្ថភាពបាញ់សាកល្បងគ្រាប់រ៉ុកកែតទាំងរយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ ខណៈអាមេរិកមានការព្រួយបារម្ភថា បច្ចេកវិទ្យានេះនឹងអនុញ្ញាតឲ្យកូរ៉េខាងជើងផ្លាស់ទីរ៉ុកកែតរបស់ខ្លួន និងលាក់ពួកវាពីការឃ្លាំមើលរបស់បរទេសកាន់តែងាយស្រួល ។ មួយវិញទៀតអាមេរិកបារម្ភអំពីការបាញ់សាកល្បងរបស់កូរ៉េខាងជើងអាចនឹងមានកំហុសឆ្គងបាញ់ទៅតំបន់ដែលមានប្រជាជនច្រើន បើទោះបីជាមិនមានចេតនា តែវាអាចបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏មហាសាលបាន ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


