វប្បធម៌ ជំនឿ
លោក សំបូរ មាណ្ណារ៉ា លើកឡើងថា គ្រាន់តែឱ្យផ្កាក្នុងថ្ងៃ១៤ កុម្ភៈ មិនអាក្រក់ទេ កុំឱ្យតែមានគំនិតអបាយ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកឡើងថា ការឱ្យផ្កាទៅកាន់មនុស្សដែលខ្លួនស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជារឿងអាក្រក់ឡើយ ពោល គឺវាជាតម្លៃថាឱ្យផ្កាក្នុងគំនិតណា ជាការស្រឡាញ់ ភក្តីភាព ស្វាគមន៍ និងគុណធម៌ប៉ុណ្ណា មិនជាបញ្ហាទេ កុំឱ្យតែមានគំនិតអបាយ។
លោកសាស្ត្រាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី បានខិតខំប្រឹងប្រែងអប់រំ ការពារ យុវវ័យកុំឱ្យមានការគិតខុសចំពោះថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ រហូតដល់ធ្វើឱ្យយុវជនកម្ពុជាមួយចំនួនធំ ប្តូរពីការឱ្យផ្កា ដើម្បីស្នេហា មកជាឱ្យផ្កាដោយបេះដូង ដោយមោទនភាព ភក្តីភាព រហូតដល់ធ្វើកិច្ចការទាំងនេះចំពោះអ្នកមានគុណ និងអ្នកជាទីស្រឡាញ់ថែមទៀតផង។
សាស្តា្រចារ្យសំបូរ មាណ្ណារ៉ា បាននិយាយថា៖ “រឿងទាំងអស់នេះ គឺជារឿងល្អតើ នៅពេលដែលយើងស្ម័គ្រស្វាគមន៍ជាមួយសង្គមដោយវិធីបែបនេះ។ ខ្ញុំយល់ថា ១៤ កុម្ភៈ យើងមិនអាចលុបចោលអំពីទំព័រនៃសង្គមខ្មែរ និងទំនាក់ទំនងខ្មែរបានទេ ប៉ុន្តែ យើងត្រូវខំធ្វើយ៉ាងម៉េច ដើម្បីឱ្យ១៤ កុម្ភៈ ក្លាយជាមោទនភាពរបស់ជីវិត ជាតិ កុំឱ្យកូនចៅរបស់យើង យុវជនរបស់យើងបាត់បង់នូវតម្លៃ គុណធម៌ សីលធម៌ និងប្រពៃណី”។
តាមរបាយការណ៍របស់លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ ដែលចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា ទំនាក់ទំនងផ្លូវភេទរបស់យុវជននៅក្នុងទិវានេះដើម្បីបង្ហាញពីក្តីស្រឡាញ់ មានការធ្លាក់ចុះ៥ភាគរយ បើធៀបនឹងឆ្នាំ២០០៩ ដល់២០២៤ (២០០៩៖១២,៤% ទល់នឹង ២០២៤៖ ២,២%)។ ក្នុងរបាយការណ៍ដដែលក៏បង្ហាញថា យុវវ័យមានការផ្លាស់ប្តូរការណាត់ជួបជាមួយគូស្នេហ៍នៅក្នុងឱកាសនេះច្រើន ដោយពួកគេមានផែនការចេញក្រៅដើរលេងនៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា ដោយពីមុន យុវវ័យតែងនាំគ្នាទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង កៀនស្វាយ កោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន(៣៨,៧%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប។ កន្លែងទីតាំងថ្មីទាំង២នេះ គឺមាន លក្ខណៈបែបវិជ្ជមានបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូមែនទិច។
រីឯ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីអំេពាវនាវនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាធារណជន ជាពិសេសយុវជនតែម្តង កុំយកទិវាបុណ្យនៃក្តីស្រឡាញ់នេះ ទៅប្រព្រឹត្តទង្វើមិនគប្បី ខុសនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ត្រូវរួមគ្នារក្សាកិត្តិយស តម្លៃ វប្បធមី ប្រពៃណីខ្មែរឱ្យបានគង់វង្ស៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ