សន្តិសុខសង្គម
ចាប់ខ្លួនឈ្មួញទិញលក់ដីខ្យល់ បញ្ជូនទៅតុលាការចោទពីបបទឆបោក
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការនាំខ្លួនឈ្មួញរកស៊ីទិញលក់ដីម្នាក់បញ្ជូនទៅតុលាការ ដោយជាប់ពាក់ពន្ធពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ជនត្រូវចោទឈ្មោះ រីម ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សាច់ប្រាក់។

ជនត្រូវចោទឈ្មោះ រីម ភក្តី ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយចៅក្រមស៊ើបសួរបានបង្គាប់ឲ្យចូលខ្លួន តែជនត្រូវចោទមិនបានចូលឆ្លើយ ដោះសារចំពោះការចោទប្រកាន់នោះទេ ថែមទាំងគេចខ្លួនបាត់។
យោងទៅលើតំណាងអយ្យការបានឯកភាពឲ្យចេញដីកាបង្កាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ រីម ភក្តី ដូច្នោះដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ ចៅក្រមស៊ើបសួរគប្បីចេញដីកាបង្គាប់ឲ្យសមត្តកិច្ចចាប់ខ្លួនឈ្មួញរកស៊ីទិញលក់ដីខ្យល់រូបនេះ យកមកដាក់ពន្ធនាគារដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ