កីឡា
តើខ្សែក្រវាត់ WBC ប៉ឺត សង្ឃឹម វ៉ៃដណ្តើមថ្ងៃសៅរ៍នេះផ្លូវការកម្រិតណា?
អ្នកលេងចិត្តសាស្ត្រ ប៉ឺត សង្ឃឹម ត្រូវប្រកួតជាមួយកីឡាករថៃ Yothin FA Group ដើម្បីដណ្តើមខ្សែក្រវាត់មួយថៃ WBC នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។
នេះជាលើកដំបូងហើយដែលកីឡាករគុនខ្មែរមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់ WBC ជាផ្លូវការ ខណៈជួបដៃគូ Yothin ពោរធេញបទពិសោធច្រើន បច្ចេកទេស និងមានខ្សែក្រវាត់៦គ្រឿង។

ខ្សែក្រវាត់មួយថៃ WBC ទម្ងន់ Featherweight (៥៧.១គីឡូក្រាម)នេះ៣ប្រភេទផ្សេងគ្នាគឺខ្សែក្រវាត់ពិភពលោក (World Champion) ខ្សែក្រវាត់អន្តរជាតិ (International Champion) និងខ្សែក្រវាត់ទ្វីបអឺរ៉ុប (European Champion)។
រហូតដល់ពេលនេះ ខ្សែក្រវាត់ពិភពលោកមានម្ចាស់គ្រប់គ្រងហើយគឺកីឡាករអេស្ប៉ាញ Antonio Orden ដែលទទួលបានកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

ចំណែកខ្សែក្រវាត់អន្តរជាតិនៅទំនេរដែលមិនមានម្ចាស់គ្រប់គ្រងទេ ប៉ុន្តែត្រូវបានកត់ថ្ងៃប្រកួតដណ្តើមរួចហើយរវាងកីឡាករកម្ពុជា ប៉ឺត សង្ឃឹម និងកីឡាករថៃ Yothin នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ Yothin ស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងតារាងចំណាត់ថ្នាក់ ហើយ ប៉ឺត សង្ឃឹម ក៏មានឈ្មោះដែរគឺស្ថិតនៅលេខ១៤ នៅពេលរូបគេមានឈ្មោះប្រកួត។
ដោយឡែកខ្សែក្រវាត់ទ្វីបអឺរ៉ុបក៏នៅទំនេរ ហើយក៏មិនទាន់មានការប្រកួតដណ្តើមដែរនៅតំបន់អឺរ៉ុប។

បច្ចុប្បន្នមានកីឡាករ២០រូបក្នុងប្រភេទទម្ងន់៥៧.១គីឡូក្រាមដែលចាប់ពីលេខ១រហូតដល់លេខ២០ ក្នុងនោះកីឡាករថៃ៩រូប កីឡាករអេស្ប៉ាញ២រូប កីឡាករអៀរឡង់២រូប ជប៉ុន១រូប ប្រេស៊ីល១រូប និងបារាំង១រូប។ កីឡាករទាំង២០រូបនេះមានសិទ្ធិក្នុងការប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ពិភពលោក និងអន្តរជាតិ ហើយកីឡាករចំណាត់ថ្នាក់លេខ១ដល់៥មានភាគរយខ្ពស់ក្នុងការប្រកួតដណ្តើមពីកីឡាករអេស្ប៉ាញ Antonio Orden ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក។
និយាយពី Yothin អាយុ៣១ឆ្នាំជាកីឡាករដែលមានបទពិសោធច្រើនក្នុងអាជីព។ រូបគេបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់តាំងពីអាយុ៥ឆ្នាំរហូតពេលនេះធ្លាប់ឡើងសង្វៀនមិនក្រោម៣០០ដងនោះទេ។

រូបគេធ្លាប់គ្រងខ្សែក្រវាត់៦គ្រឿងគឺខ្សែក្រវាត់ WMC របស់ក្រុមប្រឹក្សាមួយថៃពិភពលោក ឆ្នាំ២០១៦, ខ្សែក្រវាត់ True4U ឆ្នាំ២០១៦, ខ្សែក្រវាត់ថ្នាក់ជាតិថៃ (PAT) ២គ្រឿងគឺឆ្នាំ២០២១ និងឆ្នាំ២០២៣, ខ្សែក្រវាត់ IFMA ឆ្នាំ២០២២ និងខ្សែក្រវាត់ World Series នៅសង្វៀនល្បី Rajadamnern ឆ្នាំ២០២២។
អ្នកគាំទ្រស្គាល់ច្បាស់ណាស់ ប៉ឺត សង្ឃឹម ជាកីឡាករម្នាក់ដែលមានទាំងបច្ចេកទេស និងចិត្តសាស្ត្រខ្ពស់ ហើយជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលជាប់គ្នា។ រូបគេកំពុងកាន់ខ្សែក្រវាត់ជាច្រើនគ្រឿង៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


