Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អំពាវនាវក្រុមការងារគណបក្ស ត្រូវផ្សព្វផ្សាយ​ឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍របស់ គ.ជ.ប

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវផ្សព្វ​ផ្សាយ​នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយនូវសេចក្តីថ្លែងការណ៍លេខ ០០២ គជបចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត និងសេចក្តី​ប្រកាស​ព័ត៌មានលេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់​ក្រសួងមហាផ្ទៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវបែបនេះ ខណៈពេលជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ មកពីស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ  ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរវាយតម្លៃខ្ពស់ ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជាខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក រហូតទទួលបានជោគជ័យគួជាទីមោទន:។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវផ្សព្វផ្សាយ​នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយនូវសេចក្តីថ្លែងការណ៍លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត និងសេចក្តី​ប្រកាស​ព័ត៌មានលេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់សមាជិក-សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ ឆ្នាំ ២០២៤ ជាពិសេសត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម