ជីវិតកម្សាន្ដ
រងការចំអក! លីម តិចម៉េង មើលឃើញថា សីលធម៌ គុណធម៌ការយល់ដឹងខ្មែរមួយចំនួននៅទន់ខ្សោយ
លោក លីម តិចម៉េង ដែលជាតារាចម្រៀងកំពុងពេញនិយមសម្រាប់មិត្តៗយុវ័យបាន បង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីរងការសើចចំអកពីសំណាក់បុគ្គលមួយចំនួនដោយគ្រាន់ឃើញលោកជិះកង់បីទៅផ្ទះខ្វះឡាន។ ក្នុងនោះ តិចម៉េង ចាត់ទុកថា សីលធម៌ គុណធម៌ និងការយល់ដឹងខ្មែរមួយចំនួននៅមានភាពទន់ខ្សោយនៅឡើយ។

តារាចម្រៀងវ័យក្មេង លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពាន បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនមានការកើនឡើងជាបន្តបន្ទាប់ ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗគេឃើញថាមានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដី។
យ៉ាងណាថ្មីៗនេះ តារាប្រុសរូបនេះក៏បានសម្តែងការមិនសប្បាយចិត្តក្រោយរងការមើលងាយសើចចំអកមកលើរូបលោក។ លោក លីម តិចម៉េង បាននិយាយថា «មានបងប្អូនយើងច្រើនឃើញខ្ញុំជិះកង់បីទៅផ្ទះ ស្រាប់តែពួកគាត់សើចបែរមុខចេញហើយទើបសួរខ្ញុំថា ហេតុអ្វីមិនជិះឡាន ខ្ញុំឆ្លើយថា ឡានខ្ញុំនៅដាក់ធ្វើមិនទាន់ហើយពួកគាត់ក៏សួរបន្តទៀតថា ហេតុអ្វីមិនខ្ចីឡានភិទិ ឬបងប្អូន Top4 យកមកជិះសិនព្រោះយើងតារាល្បី ខ្ញុំឆ្លើយថា នោះមិនមែនជារឿងចាំបាច់សម្រាប់ខ្ញុំទេ»។

លីម តិចម៉េង បញ្ជាក់ថា“សំណួរទាំងនេះសួរនៅលើផ្លូវ ៣៧១ ពូម្ចាស់កង់បីបើកភ្នែកធំៗមើលមុខខ្ញុំ អាណិតខ្ញុំ ហើយខ្ញុំប្រាប់គាត់វិញថា អ្នកដែលគួរអោយអាណិតគឺពួកគាត់ទៅវិញទេមិនមែនខ្ញុំទេ ព្រោះតម្លៃពិតប្រាកដដែលខ្ញុំមានគឺមិនមែនស្ថិតលើរបស់ថ្លៃៗណាមួយដែលខ្ញុំមាននោះទេ ខ្ញុំបានស្កប់ស្កល់ចំពោះខ្លួនឯងរួចទៅហើយអ្វីដែលមានតម្លៃសម្រាប់ខ្ញុំគឺគុណធម៌“។

តារាចម្រៀង លីម តិចម៉េង បាននិយាយបន្ថែមទៀតថា រឿងរ៉ាវជាច្រើនដែលខ្ញុំបានជួបផ្ទាល់បានបញ្ជាក់ប្រាប់ខ្ញុំថា សីលធម៌ គុណធម៌ ការយល់ដឹងរបស់បងប្អូនខ្មែរយើងមួយចំនួននៅមានភាពទន់ខ្សោយគួរឲ្យសង្វេកត្រូវចេះស្កប់ស្កល់ យល់ពីតម្លៃពិតនៃពាក្យថាមនុស្ស ទើបអាចធ្វើជាមនុស្សបាន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


