ព័ត៌មានអន្ដរជាតិ
ថៃ ជាប់ជាប្រទេសមានកម្រិត IQ លំដាប់ទី ៥ នៅអាស៊ាន និង ៦៤ លើពិភពលោក តែចាញ់ កម្ពុជា
យោងតាមទិន្នន័យពីរបាយការណ៍របស់ World Statistics បានឲ្យដឹងថា ប្រទេសដែលមានកម្រិតវៃឆ្លាត ឬ IQ ខ្លាំងជាងគេលំដាប់កំពូលនៅលើពិភពលោកបានទៅលើជប៉ុន មានពិន្ទុសរុប ១០៦.៤៨ ខណៈថៃជាប់ចំណាត់ថ្នាក់ទី ៦៤ ហើយគិតក្នុងតំបន់អាស៊ាន ប្រទេសនេះស្ថិតក្នុងលំដាប់ទី ៥ តាមពីក្រោយដោយ សិង្ហបុរី កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី១៩ ខែកុម្ភៈនេះបានឲ្យដឹងថា ចំណែកប្រទេស និងដែនដីមានកម្រិត IQ ខ្ពស់តោងពីក្រោយជប៉ុននោះគឺ កោះតៃវ៉ាន់ មានពិន្ទុសរុបចំនួន ១០៦.៤៧ ខណៈប្រទេសសិង្ហបុរីដែលឈរនៅលំដាប់ទី ៣ នៅលើពិភពលោកមានលំដាប់ពិន្ទុចំនួន ១០៥.៨៩ ។
ទន្ទឹមនោះ សិង្ហបុរីជាប្រទេសមានកម្រិត IQ លំដាប់កំពូលក្នុងតំបន់អាស៊ាន បន្ទាប់មកគឺព្រះរាជាណាចក្រកម្ពុជាស្ថិតនៅលេខ ២ ដែលមានកម្រិត IQ ជាមធ្យម ៩៩.៧៥ និងទទួលបានចំណាត់ថ្នាក់ទី ១៥ នៅទូទាំងពិភពលោក ។ ចំណែកប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី ៥២ នៅលើពិភពលោកដែលមានកម្រិត IQ ជាមធ្យម ៩១.១៨ ខណៈវៀតណាមជាប់លេខរៀងទី ៦០ ជាមួយនឹងកម្រិត IQ ជាមធ្យម ៨៩.៦ ។

រីឯប្រទេសចិនមានប្រជាជនដែលមានកម្រិត IQ ជាមធ្យមចំនួន ១០៤.១ ស្ថិតនៅលំដាប់ទី ៥ នៅទូទាំងពិភពលោក ខណៈជនជាតិអាមេរិកមាន IQ ជាមធ្យម ៩៧.៤ ជាប់ចំណាត់ថ្នាក់ទី ២៩ ខណៈថៃដែលឈរនៅលេខរៀងទី ៦៤ មានកម្រិត IQ ចំនួន ៨៨.៨៧ ។
ចំណែកពាក់ព័ន្ធនឹងកត្តាដែលជំរុញឲ្យប្រទេសទាំងនោះមានកម្រិត IQ ខ្ពស់បែបនេះគឺដោយសារតែ កត្តាហ្សែន លក្ខខណ្ឌសេដ្ឋកិច្ចរឹងមាំ ការអប់រំ សុខភាព និងកត្តាផ្សេងៗទៀតដូចជា ទិដ្ឋភាពវប្បធម៌សង្គម បរិស្ថាន និងការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ឪពុកម្ដាយជាដើម ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមានសេរីភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


