ព័ត៌មានជាតិ
ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ទង្វើគំរាមកំហែងអង្គបោះឆ្នោត ជាការំលោភលើការសម្ងាត់នៃការបោះឆ្នោត
ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា សកម្មភាពគំរាមកំហែងដល់អង្គបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំគណ បក្សភ្លើងទៀន មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ គឺជាការរំលោភលើការសម្ងាត់នៃដំណើរការបោះឆ្នោត។

ការលើកឡើងរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បែបនេះ ដោយហេតុថា គណបក្សភ្លើងទៀន ដែលមិនមានឈ្មោះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បាននិងកំពុងធ្វើសកម្មភាពបង្គាប់បញ្ជាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងរបស់ខ្លួន ឱ្យទៅបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ខណៈដែលគណបក្សកម្លាំងជាតិ ក៏កំពុងដណ្ដើម យកសំឡេងគាំទ្រ និងប្រាប់ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើទៀន ទៅបោះឆ្នោតឱ្យខ្លួនផងដែរ។

បើតាមលោក ហេង សំណាង ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត ឬបង្គាប់បញ្ជាឱ្យបោះឆ្នោតគណបក្សនេះ ឬគណបក្សនោះ គឺបានសបញ្ជាក់ថា ជាការំលោភលើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ជាដើម។ ដូច្នេះ តាមការយល់ឃើញរបស់លោក ហេង សំណាង បើគណបក្សភ្លើងទៀន គ្មានបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ហើយក៏គ្មានគណបក្សជាតំណាងខ្លួន គួរតែអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់នៃបក្សភ្លើងទៀន ធ្វើពហិការ មិនទៅចូលរួមបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដើម្បីកុំឱ្យរងការចោទប្រកាន់លាបពណ៌ពីថ្នាក់ដឹកនាំខ្លួន។

ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះ ជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
ជាមួយគ្នានេះ លោក ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែង តែយកសមាជិករបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ដែលជាចរិកនយោយបាយមិនបានហុចផលដល់សង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


