ជីវិតកម្សាន្ដ
សុខ ស្រីល័ក្ខណ៍ ប្រតិកម្មការពារបងស្រី ក្រោយមានការផុសរូបក្នុងឯកសណ្ឋានមន្ត្រីខុសលក្ខណៈដើម
អ្នកនាង សុខ ស្រីល័ក្ខណ៍ ដែលជាប្អូនស្រីបង្កើតតារាចម្រៀង កញ្ញា សុខ សីឡាលីន សម្តែងការហួសចិត្តជាខ្លាំង ខណៈសុខៗ ស្រាប់តែមានផេកមួយបានយករូបភាពរបស់បងស្រីខ្លួនទៅបង្ហោះក្នុងឯកសណ្ឋានជាមន្ត្រីខុសលក្ខណៈដើម។

ខ្លឹមសារដែលត្រូវបានតារាស្រី សុខ ស្រីល័ក្ខណ៍ សរសេរភ្ជាប់ការស៊ែរ នៃការបង្ហោះនោះ បានលើកឡើងថា «ឆ្ងល់យូរហើយ MMO អើយ បើយកគេមកសរសេរចាំបាច់យករូបគេមក Rotate ត្រឡប់ត្រឡិនស្តាំចេញឆ្វេង ឆ្វេងចេញស្តាំធ្វើអ្វី? រូបធម្មតាមិនអីទេ តែនេះរូបគេពាក់ឯកសណ្ឋាន និងកាយវិការគោរពទៀត ខុសត្រឡប់ត្រឡិនអស់»។

សុខ ស្រីល័ក្ខណ៍ បាននិយាយទៀតថា «ចំពោះអ្នក Comment ក៏អញ្ចឹងដែរ Comment រិះគន់ សួរថា បើត្រឡប់ត្រឡិនពាក់កាតស័ក្ដិស្លាកឈ្មោះខុសអញ្ចឹងសួរថាស្ថាប័នគេឲ្យចូល ឬ យល់ព្រមឲ្យពាក់ គ្មានដឹងអី ផុសគ្មានដឹងអ្វីអញ្ចឹងមែន? MMO ក៏អញ្ចឹងដែរ ផុសគ្មានដឹងខ្យល់ អញ្ចឹងកុំយករូបគេមកផុស មិនបាច់សរសើរប្រកាច់អ្វីទេ បើអញ្ចឹងៗ អី»។

អ្នកនាងបានបន្ថែមទៀតថា «មានខ្លះទៀតដេកឆ្ងល់ថា គេធ្វើអ្វីខ្លះបានការងារប៉ូលិស តារាចម្រៀងសោះ បានពាក់ស័ក្ដិ និងរូបភាពឯកសណ្ឋានខុស ឬ ត្រូវ? រូប Zin Zin អញ្ជើញចូលមើលបាន ព្រោះផេកគាត់ផុសតែការងារសិល្បៈ និងការងារនៅស្ថាប័នប៉ូលិសរបស់គាត់ប៉ុណ្ណោះ កុំបានតែរិះគន់តាមកាឡៃរបស់ M MO ទាំងមិនបានយកភ្នែកមើល (រូបភាពត្រូវបានកែប្រែឲ្យមើលទៅបញ្ច្រាស)»។

យ៉ាងណាសម្រាប់សាមីខ្លួន កញ្ញា សុខ សីឡាលីន មិនឃើញមានបញ្ចេញប្រតិកម្មឆ្លើយតបរឿងនេះនៅឡើយទេ ខណៈបន្ទាប់ពីមានការលើកឡើងរបស់អ្នកនាង សុខ ស្រីល័ក្ខណ៍ មិនបានប៉ុន្មាន ផេកនោះក៏បានលុបការផុសនេះវិញ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


