កីឡា
ប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា២០២១ នឹងចាប់ផ្ដើមជានៅថ្ងៃទី២០កុម្ភៈ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពាន រង្វាន់ក្រសួងអប់រំ យុវជន និងកីឡា លើកទី៣ ឆ្នាំ ២០២១ នឹងចាប់ផ្ដើមការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ ក្នុងគោលបំណងលើកកម្ពស់សុខមា លភាព មិត្តភាព និងសាមគ្គីភាព និងដើម្បីជ្រើសរើសកីឡាករឆ្នើមចូលរួមប្រកួតពាន រង្វាន់អន្តរក្រសួង ស្ថាប័ន ដែលរៀបចំដោ យក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមចំនួន ៣៣ មកពីអង្គភាពចំណុះទីស្ដីការក្រសួងចំនួន៨ និងរាជធានីខេត្តទាំង២៥ ។ចំពោះកីឡាករដែលមានសិទ្ធិចូលរួមប្រកួត គឺជាមន្ត្រីរាជការពេញសិទ្ធិក្នុងអង្គភាពនីមួយៗ ដោយមានអគ្គនាយកដ្ឋានចំនួន ៦ អគ្គាធិ ការដ្ឋាន និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។

ការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងអប់ រំ យុវជន និងកីឡាលើកទី៣ បែងចែកជា ៦ពូលគឺ ពូល”ក” រាជធានីភ្នំពេញ (ម្ចាស់ ផ្ទះ) ខេត្តកណ្ដាល កំពង់ស្ពឹ កំពង់ឆ្នាំង និងតាកែវ។ ពូល”ខ” ខេត្តព្រៃវែង(ម្ចាស់ផ្ទះ) ស្វាយរៀង កំពង់ចាមនិងត្បូងឃ្មុំ។ពូល”គ” ខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះ) មណ្ឌលគីរី រតនៈគីរី និងក្រចេះ ។ពូល”ឃ” ខេត្តសៀម រាប (ម្ចាស់ផ្ទះ) ព្រះវិហារ កំពង់ធំ និងឧត្តរ មានជ័យ។ពូល “ង”ខេត្តបាត់ដំបង (ម្ចាស់ ផ្ទះ) បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍ សាត់ ។ ពូល”ច” ខេត្តកំពត(ម្ចាស់ផ្ទះ) កោះកុង ព្រះសីហនុ និងកែប ។ ពូល”ឆ” អគ្គាធិការដ្ឋាន គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា អគ្គនាយកដ្ឋានឧត្តមសិក្សា អគ្គនាយកដ្ឋានរដ្ឋបាល &ហិរញ្ញវត្ថុ និងពូល”ឆ” អគ្គនាយកដ្ឋានកីឡា អគ្គនាយកដ្ឋានផែនការ-គោល នយោបាយ អគ្គនាយកដ្ឋានអប់រំ និង អគ្គ នាយកដ្ឋានយុវជន៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


