ព័ត៌មានអន្ដរជាតិ
អគ្គនាយកដ្ឋានពន្ធនាគារប្រកាសលក្ខខណ្ឌ ៥ចំណុច សម្រាប់លោក ថាក់ស៊ីន អនុវត្ត អំឡុងពេលរស់នៅក្រៅឃុំ
នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ លោកវរសេនីយ៍ទោ ម៉ុងទ្រី ប៊ុនយ៉ាយ៉ូធិន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញទៅដល់ផ្ទះរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដើម្បីសម្ដែងការអបអរសាទរ ដែលគាត់មានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីព្យួរការដាក់ទណ្ឌកម្មពិសេស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ។

ក្រៅតែពីសួរសុខទុក្ខហើយនោះ លោកវរសេនីយ៍ទោ ម៉ុងទ្រី ប៊ុនយ៉ាយ៉ូធិន ក៏បានប្រកាសលក្ខខណ្ឌ៥ ចំណុចសម្រាប់លោក ថាក់ស៊ីន អនុវត្តឱ្យបានដាច់ខាត ក្នុងអំឡុងរយៈពេល ៦ខែ នៃការសាកល្បងរស់នៅក្រៅឃុំ ដោយលក្ខខណ្ឌទាំងមានដូចជា ÷ ១-ហាមចេញទៅតាមបណ្តាខេត្ត ប្រសិនបើមានធុរៈចាំបាច់ត្រូវជូនដំណឹងដល់មន្ត្រីពន្ធនាគារដើម្បីស្នើសុំការអនុញ្ញាត និងត្រូវជូនដំណឹងអំពីរយៈពេលទៅនិងត្រឡប់មកវិញ។
២-ហាមប្រព្រឹត្តអំពើទុច្ចរិតដូចជា ល្បែងស៊ីសង ឬទទួលទានគ្រឿងស្រវឹងរហូតបណ្តាលឱ្យស្រវឹងបង្កការខូចខាត។ ដោយឡែកសម្រាប់ការទទួលទានស្រាក្រហម ឬទៅចូលរួមការជួបជុំបន្តិចបន្តួចមិនបង្កការរំខានដល់សង្គម គឺអាចទទួលទានបាន។
៣-ហាមពាក់ព័ន្ធនឹងសារធាតុញៀន ឬគ្រឿងញៀន។
៤-ហាមទៅសួរសុខទុក្ខអ្នកទោសដទៃដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ/មន្ទីរឃុំឃាំង ។
៥-ហាមជួបនិងសេពគប់ជាមួយអ្នកដែលនឹងនាំឱ្យឈានទៅរកការប្រព្រឹត្តបទល្មើសម្តងទៀត។ ហើយក្នុងករណីល្មើសលក្ខខណ្ឌណាមួយនឹងត្រូវបញ្ជូនខ្លួនអ្នកពាក់ព័ន្ធទៅកាន់ពន្ធនាគារវិញភ្លាម ។
យោងតាមប្រភពពីសារព័ត៌មាន Khaosod ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ បានឱ្យដឹងថា ចំពោះលក្ខខណ្ឌទាំង ៥ចំណុចខាងលើនេះ គឺមិនមានចំណុចហាមប្រាមការចូលរួមនយោបាយឡើយ សម្រាប់លោក ថាក់ស៊ីន ។ ប្រភពបានបញ្ជាក់ថា ព្រោះអ្អ្នទោស ពេលណាដែលបានចេញពពីពន្ធនាគារវិញ គាត់នឹងអាចរស់នៅបានធម្មតា និងមានសិទ្ធិទាំងអស់ក្នុងនាមជាជនជាតិថៃតាមរដ្ឋធម្មនុញ្ញ ។
សូមជម្រាបផងដែរថា សម្រាប់លោក ថាក់ស៊ីន ដែលទទួលបានលក្ខខណ្ឌព្យួរទោសពិសេសនេះ នឹងតម្រូវឱ្យមានការរាយការណ៍បច្ចុប្បន្នភាពជារាល់ខែទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ ។ ប្រសិនបើបុរសវ័យ ៧៤ឆ្នាំរូបនេះ បំពេញបានល្អនៅក្នុងលក្ខខណ្ឌដែលបានកំណត់នោះ ពេលចប់ការសាកល្បង ៦ ខែ គាត់នឹងត្រូវបានតុលាការចេញលិខិតបញ្ជាក់គ្មានទោស និងអាចរស់នៅមានសិទ្ធិគ្រប់បែបយ៉ាងក្នុងនាមជាពលរដ្ឋល្អម្នាក់ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


