ព័ត៌មានអន្ដរជាតិ
ព្រះរាជបុត្រ Mateen ទម្លាក់ព្រះអង្គម្ចាស់ អង់គ្លេស ជាសែរាជវង្សមានប្រជាប្រិយភាពកំពូលលើលោក
យោងតាមកាសែតអង់គ្លេស Daily Express ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកបង្កើតហ្គេម Slingo បានវាយតម្លៃសែរាជវង្សលើលក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា ភេទ ប្រទេស ទ្រព្យសម្បត្តិសុទ្ធ បរិមាណស្វែងរកតាម Google ភាពទាក់ទាញក្នុងការស្វែងរកតាម Google និងពិន្ទុសួយសារទូទៅ។

ព្រះអង្គម្ចាស់ Mateen មានព្រះជន្ម ៣២ ព្រះវស្សា ជាបុត្រាទី១០របស់ស្តេចស៊ុលតង់ Hassanal Bolkiahបានឈរនៅលើកំពូលតារាងដោយទទួលបានពិន្ទុ ៨.៩៥ ក្នុងចំណោមស្ដេច១០អង្គ ខណៈពេលដែលមិនទាន់មានការប្រកាសជាផ្លូវការទាក់ទងនឹងទ្រព្យសម្បត្តិរបស់ទ្រង់ក៏ពិតមែន ប៉ុន្តែការប៉ាន់ប្រមាណនៃការសិក្សាដោយផ្អែកលើការគណនាបង្ហាញថា បុត្រាអង្គនេះមានទ្រព្យសម្បត្តិប្រហែល ៥ ពាន់លានដុល្លារឯណោះ។
ទន្ទឹមនោះផងដែរ ព្រះអង្គម្ចាស់ William ដែលមានព្រះជន្ម ៤២ ឆ្នាំ ជាមួយនឹងពិន្ទុ ៨.៩២ បានជាប់ចំណាត់ថ្នាក់លេខ២ ទ្រង់គឺជាស្តេចមានការស្វែងរកច្រើនជាងគេ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដោយប្រមូលបានការស្វែងរកច្រើនជាង ១៧លានដង។ តាមពីក្រោយយ៉ាងជិតស្និទ្ធ ព្រះអង្គម្ចាស់ Harry ព្រះជន្ម ៤០ ព្រះវស្សា បានជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានពិន្ទុ ៨.៧៧។
បើទោះបីជាចំណាត់ថ្នាក់ទីប្រាំបួនរបស់ទ្រង់នៅក្នុងបរិមាណស្វែងរករបស់ Google ក្នុងចំណោមស្តេចកំពូលទាំង ១០ ក៏ដោយ ក៏ចំណាត់ថ្នាក់នៃភាពទាក់ទាញរបស់បុត្រាព្រុយណេ បានស្ថិតក្នុងចំណាតថ្នាក់លេខ៤ ក្នុងចំណោមរាជវង្សបុរស នេះបើយោងតាមការស្វែងរករបស់ Google បានរួមចំណែកដល់ពិន្ទុខ្ពស់របស់ទ្រង់។
គួរបញ្ចាក់ដែរថា ព្រះរាជបុត្រា Abdul Mateen គឺជាក្សត្រដែលជំនាញលេងកីឡាប៉ូឡូតំណាងឲ្យប្រទេសព្រុយណេក្នុងស៊ីហ្គេមឆ្នាំ ២០១៧ និង ២០១៩ ទ្រង់បានរៀបអភិសេកជាមួយ Anisha Rosnah ដែលជាសហគ្រិនវ័យ ២៩ ឆ្នាំ និងអតីតនិស្សិតសាកលវិទ្យាល័យ Bath រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ៧-១៦ ខែមករា។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៥,០០០ រួមទាំងរាជវង្ស និងឥស្សរជនអន្តរជាតិ ដូចដែលបានរាយការណ៍ដោយទស្សនាវដ្តី Time កាលកន្លងមក ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេចថ្មីម៉ាឡេស៊ី ទិញស្លាកលេខរថយន្តមាស ក្នុងតម្លៃ ៣១ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


