កីឡា
ជើងឯកស្វាយរៀងខាប់នារីលើកទី១មានក្រុម៩ចូលរួមប្រកួត
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់នារី លើកទី១ ឆ្នាំ២០២៤ មានក្រុមចំនួន៩ចូលរួមប្រកួតប្រជែង បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានប្រកាសរៀបចំកាលពីដើមខែមករា។

ក្នុងកិច្ចប្រជុំបច្ចេកទេសកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤បានរៀបចំគោលការណ៍នៃការប្រកួត និងចាប់ពូលរួចរាល់។ ក្រុមដែលចូលរួមទាំង៩មានដូចខាងក្រោម៖
- សសយក ស្រុកចន្ទ្រា
- សសយក ក្រុងស្វាយរៀង
- វិទ្យាល័យព្រះពន្លា
- ប្រសូតិ អេហ្វស៊ី
- សសយក ស្រុកស្វាយទាប
- សសយក ស្រុករំដួល
- សសយក ស្រុករមាសហែក
- សសយក ស្រុកកំពង់រោទិ៍
- សសយក ស្រុកស្វាយជ្រំ

ក្រុមទាំង៩ត្រូវបានបែងចែកជា២ពូលដោយពូល«ក»មាន៥ក្រុម និងពូល«ខ»មាន៤ក្រុម។ បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូលរួចរាល់ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២នៃពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុមចុងក្រោយ)។
ការប្រកួតធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ដែលមាន២គូគឺនៅម៉ោង១:៣០នាទីរសៀល និងម៉ោង៣រសៀលដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤។

រង្វាន់ជយលាភី
- លេខ១៖ មេដាយមាស និងប្រាក់៦លានរៀល
- លេខ២៖ មេដាយប្រាក់ និងប្រាក់៤លានរៀល
- លេខ៣៖ មេដាយសំរិទ្ធ និងប្រាក់២លានរៀល
នេះគឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏កម្រមួយដែលស្ថាប័នឯកជនបានរៀបចំឡើងសម្រាប់នារី។ កន្លងមកមានតែក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រកួតកីឡាមហាជនកម្រិតសិស្សានុសិស្សប្រចាំឆ្នាំ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំជើងឯកបាល់ទាត់នារី។ ទោះបីជាយ៉ាងណា ការប្រកួតជើងឯកនារី ឬ លីគបាល់ទាត់នារីក៏មិនមានទៀតបច្ចុប្បន្ននេះដែលធ្វើឲ្យឱកាសបង្ហាញសមត្ថភាពរបស់កីឡាការិនីមិនសូវមាន។

ពេលថ្នាក់ដឹកនាំខេត្តស្វាយរៀងបានរៀបចំឲ្យមានការប្រកួតបាល់ទាត់នារីនេះឡើងពិតជាសំខាន់ណាស់ ជាពិសេសសម្រាប់កីឡាការិនីនៅខេត្តស្វាយរៀងបានបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរ៕



អត្ថបទ៖ វីរបុត្រ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


