ព័ត៌មានអន្ដរជាតិ
ភរិយាលោក Alexei Navalny បារម្ភថា នៅថ្ងៃបុណ្យសពប្ដីរបស់នាង តើនឹងមានការចាប់ខ្លួនអ្នកទៅចូលរួមដែរ ឬអត់
អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថាសពរបស់លោក Alexei Navalny នឹងត្រូវបញ្ចុះនៅទីក្រុងមូស្គូ នៅថ្ងៃសុក្រខាងមុខនេះ ខណ:ដែលភរិយារបស់គាត់កំពុងបារម្ភថា តើប៉ូលិសអាចនឹងចាប់ខ្លួនសាច់ញាតិដែលនឹងទៅចូលរួមលារដំណើរចុងក្រោយអតីតមេបក្សប្រឆាំងដ៏ធំរបស់រុស្ស៊ី ឬក៏អត់។

យោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធនេះបានឱ្យដឹងថា សពរបស់លោក Alexei Navalny នឹងត្រូវរៀបចំពិធីលារក្នុងព្រះវិហារនៅទីក្រុងមូស្គូ បន្ទាប់មកនឹងយកទៅបញ្ចុះ នៅទីបញ្ចុះសព Borisovskoye ។ យ៉ាងណាមិញនៅក្នុងសុន្ទរកថាមួយនៅពីថ្ងៃពុធ នេះ អ្នកស្រី Yulia ភរិយាលោក Alexei Navalny បាននិយាយថា នាងមិនដឹងថា តើពិធីបុណ្យសពប្ដីរបស់នាងនឹងប្រព្រឹត្តទៅដោយសន្តិវិធី ឬយ៉ាងណានោះទេ ។

យោងតាមក្រុមសិទ្ធិមនុស្ស OVO-Info បានឱ្យដឹងថា ចាប់តាំងពីការស្លាប់របស់លោក Navalny នៅឯមន្ទីរឃុំឃាំងដ៏ល្បីមួយនៅតំបន់ Arctic Circle កាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងមកនេះ មាន មនុស្សប្រហែល ៤០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសរុស្ស៊ី បន្ទាប់ពីពួកគេនាំគ្នាទៅដាក់ផ្កាឱ្យគាត់។ ដូច្នេះហើយ មានការសន្និដ្ឋានថា ពិធីបុណ្យសពរបស់ Navalny នៅថ្ងៃសុក្រ ទំនងជាមានវត្តមានប៉ូលីសយ៉ាងច្រើនយាមកាមយ៉ាងតឹងរឹងបំផុត។
សូមជម្រាបថា ជាច្រើនឆ្នាំមកនេះ លោក Navalny គឺជាអ្នករិះគន់ដ៏ល្បីបំផុតរបស់រុស្ស៊ី ទៅកាន់លោក Putin ។ ក្រោយពីការស្លាប់របស់មេបក្សប្រឆាំងរូបនេះ ប្រពន្ធរបស់គាត់ គឺលោកស្រី Yulia បានស្តីបន្ទោសយ៉ាងខ្លាំងទៅកាន់ប្រធានាធិបតីរុស្ស៊ីចំពោះការស្លាប់ប្ដីរបស់នាង ហើយបន្ទាប់មកអាជ្ញាធររុស្ស៊ីបានប្រកាសបដិសេធមិនប្រគល់សាកសពលោក Navalny ទៅឱ្យគ្រួសារឡើយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
សេដ្ឋកិច្ច១៩ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


