ព័ត៌មានជាតិ
បុណ្យទន្លេនៅខេត្តសៀមរាប រំពឹងទទួលបានទេសចរក្នុងរង្វង់ ១ លាននាក់មកកម្សាន្ត
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដាក់ក្តីរំពឹងថា ពិធីបុណ្យទន្លេលើកទី ៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ អាចនឹងទទួលបានភ្ញៀវទេសចរក្នុងរង្វង់ ១ លាននាក់ នឹងមកលេងកម្សាន្តខេត្តសៀមរាប។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការបានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងមកលេងកម្សាន្តក្នុងខេត្តសៀមរាបចំនួនក្នុងរង្វង់ ១លាននាក់ ជាហេតុធ្វើឲ្យផ្ទះសំណាក់ សណ្ឋាគារ ទាំងតូចធំ នៅក្នុងខេត្តអាចនឹងមានសភាពពេញណែន។
បុណ្យទន្លេឆ្នាំនេះនៅខេត្តសៀមរាប រៀបចំឡើងមានសកម្មភាពចម្រុះជាច្រើន ព្រមទាំងការសម្ដែងសិល្បៈពីសិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ ការប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។ ជាពិសេស ក៏មានវត្តមានបវរកញ្ញាពិភពលោកជាង ១០០ នាក់មកពី ៧០ ប្រទេសមកចូលរួមទស្សនា និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ។
ទាក់ទងការចំណាយរៀបចំ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា គ្រោងចាយថវិការៀបចំប្រមាណជា ៤៥០លានរៀល ដែលចំនួននេះតិចជាងបុណ្យសមុទ្រ ៣ ដង ប៉ុន្តែក៏នឹងរៀបចំឲ្យបានល្អសម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត។
ពិធីបុណ្យទន្លេលើកទី ៨ រៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃពីថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
បន្ទាប់ពីអាក់ខានការរៀបចំដោយជំងឺឆ្លងរាលដាលសកលកូវីដ១៩ សម្រាប់ឆ្នាំ២០២៤ ការរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប ក៏ស្របតាមយុទ្ធនាការ «ឆ្នាំទស្សនាខេត្តសៀមរាប ២០២៤» ដើម្បីជំរុញចលនាភ្ញៀវទេសចរមកកម្សាន្តខេត្តទេសចរណ៍ដ៏សំខាន់នេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


