ព័ត៌មានអន្ដរជាតិ
រកឃើញឃ្លាំងអាវុធសម្ងាត់ដ៏ធំរបស់ក្រុមភេរវករ ISIS នៅស៊ីរី
អ្នកនាំពាក្យក្រុមប្រដាប់អាវុធរុស្ស៊ីក្នុងប្រទេសស៊ីរីបានប្រាប់អ្នកយកព័ត៌មានថា ឃ្លាំងអាវុធសម្ងាត់ដ៏ធំមួយដែលប្រើដោយក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងខេត្ត Homs និងខេត្ត Deir ez-Zor ភាគខាងត្បូងប្រទេសស៊ីរីត្រូវបានរកឃើញដោយកងទ័ពរដ្ឋាភិបាលរបស់ប្រទេសនេះដោយមានការគាំទ្រពីយន្តហោះដ្រូនរបស់កងទ័ពអាកាសរុស្ស៊ី ។

អ្នកនាំពាក្យបាននិយាយថា “ជាលទ្ធផលនៃការឃ្លាំមើល និងប្រតិបត្តិការស្រាវជ្រាវរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីដោយមានការគាំទ្រពីយន្តហោះដ្រូនរបស់កងកម្លាំងអវកាសរុស្ស៊ីនៅតំបន់វាលខ្សាច់ភាគខាងកើតនៃខេត្ត Homs ឃ្លាំងសម្ងាត់ដ៏ធំមួយដែលប្រើដោយពួកសកម្មប្រយុទ្ធ ISIS ដើម្បីធ្វើសកម្មភាពភេរវកម្មនៅខេត្ត Homs និងខេត្ត Deir ez-Zor ត្រូវបានរកឃើញ” ។
លោកបាននិយាយថា “សកម្មប្រយុទ្ធ ៤ នាក់នៅក្នុងរថយន្តដឹកទំនិញ ២ គ្រឿងដែលមានកាំភ្លើងយន្តធុនធ្ងន់ដែលត្រូវបានគេរកឃើញនៅក្បែរឃ្លាំងសម្ងាត់ និងបានការពារឃ្លាំងនោះត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនេះ” ។

ឃ្លាំងសម្ងាត់នេះមានកាំភ្លើងវែង និងកាំភ្លើងយន្តធុនស្រាល ៣៦ ដើម កាំភ្លើងយន្តធុនធំ ៧ ដើម កាំភ្លើងបាញ់គ្រាប់បែក និងគ្រាប់បែក ២៨ គ្រាប់ គ្រាប់ធមីស៊ីលប្រឆាំងរថក្រោះ មីន និងគ្រាប់បែក ៨៧ គ្រាប់ គ្រឿងផ្ទុះប្រមាណ ៤០ គីឡូក្រាម និងគ្រាប់កាំភ្លើងជាង ២២,០០០ គ្រាប់ រួមទាំងឧបករណ៍ដែលផលិតដោយប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ ។ ក្នុងឃ្លាំងនោះក្រុមសកម្មប្រយុទ្ធក៏បានរក្សាទុកថ្នាំប្រហែល ៤៥ គីឡូក្រាមដែលថ្នាំមួយចំនួនក៏ត្រូវបាននាំយកមកពីបរទេស និងអាហារ ៣៥០ គីឡូក្រាមផងដែរ ។

ជាមួយគ្នានេះដែរលោកឧត្តមនាវី Vyacheslav Sytnik អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមនៃក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា សកម្មប្រយុទ្ធមកពីក្រុមភេរវករ Jabhat al-Nusra បានបាញ់ផ្លោងសាជាថ្មីដាក់តំបន់ Idlib របស់ប្រទេសស៊ីរី ៣២ លើកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ យោធាអាមេរិកបញ្ចេញទិន្នន័យស្តីពីគ្រោះថ្នាក់របស់ជនស៊ីវិល អំឡុងសង្គ្រាមប្រឆាំងនឹងក្រុម ISIS
ចុចអាន ៖ អាល្លឺម៉ង់និងដាណឺម៉ាក ចាប់ខ្លួនជនសង្ស័យក្រុម ISIS ១៤នាក់ រៀបផែនការវាយប្រហារភេរវកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


