ព័ត៌មានជាតិ
ពងកន្ធាយក្បាលកង្កែបជិតផុតពូជមានពង៥៥គ្រាប់ ត្រូវរដ្ឋបាលជលផលស្ទឹងត្រែងយកទៅភ្ញាស់កន្លែងមានសុវត្ថិភាព
ស្ទឹងត្រែង ៖ ពងកន្ធាយក្បាលកង្កែបមួយសំបុក ដែលមានចំនួន៥៥ពង វាធ្វើសំបុកកប់នៅក្នុងដីខ្សាច់ត្រូវបានប្រជានេសាទរកឃើញតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តក្រចេះកាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ត្រូវបានជំនាញយកទៅភ្ញាស់នៅកន្លែងមានសុវត្ថិភាព។

ក្រុមប្រជានេសាទមួយក្រុមក្រោយពីប្រទះឃើញមេកន្ធាយកាយដីខ្សាច់ធ្វើសម្បុកឃើញមនុស្សវាក៏រត់ចុះទៅក្នុងទឹកទន្លេបាត់ភ្លាមៗប្រជានេសាទក៏បានរាយការណ៍មកកាន់ក្រុមអភិរក្សនិងមន្ត្រីជំនាញ ដើម្បីការពារប្រមូលពងរបស់វាយកទៅរក្សាទុក។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៥មីនាថា ក្រោយពីរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបខាងលើនាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ ដឹកនាំកម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង ទៅប្រមូលយកពងចំនួន ៥៥ពង ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងដែលមានសុវត្ថិភាព។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា សម្បុកពងកន្ធាយក្បាលកង្កែបនេះគឺប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូករកឃើញនៅក្បែរព្រំប្រទល់ស្ទឹងត្រែង_ក្រចេះ។
លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយបន្តថា សត្វកម្រប្រភេទនេះបើវាពងហើយមេរបស់វាកប់ក្នុងដីរួចវាចុះទឹកវិញរីឯពងគេយកទៅរក្សា ទុកនៅកន្លែងណាមួយតាមបច្ចេកទេសនិងភ្ញាស់ពេលពងវាញ៉ាស់ចេញជាកូនធំមាន កម្លាំងមាំមួនហើយទើបយកទៅលែងនៅក្នុងទឹកបាន វិធីនេះអាចមានសុវត្ថិភាពការពារពងជាងទុកនៅកន្លែងមានមនុស្សឆ្លងកាត់។

សូមបញ្ជាក់ផងដែរថា សត្វកន្ធាយក្បាលកង្កែបនេះគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីជលផល៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


