ព័ត៌មានជាតិ
ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ដើម្បីធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ
ប្រទេសស្វីស ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Carolyne Mélanie Régimbal តំណាងអង្គការ UNODA (ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ) ដើម្បីស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដឹកនាំរបស់ការិយាល័យ UNODA ក្នុងការលុបបំបាត់អាវុធជាតិផ្ទុះ និងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ UNODA ក្នុងការតស៊ូមតិសម្រាប់ការអនុម័តជាសកល និងការអនុវត្តយ៉ាងម៉ត់ចត់នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹង ក្នុងការជំរុញសកម្មភាពមីនទៅកាន់ពិភពលោកដែលគ្មានមីន។

ជាងនេះទៅទៀត កម្ពុជា ចង់បានការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យ UNODA អញ្ជើញអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំពាក់ព័ន្ធ។

ការិយាល័យ UNODA បានសម្តែងនូវការគាំទ្រចំពោះវិធានការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញារបស់កម្ពុជា ជាមួយប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឡាវ វៀតណាម និងសិង្ហបុរី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកត់សម្គាល់នូវពេលវេលាសំខាន់ៗ ក្នុងការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងការរៀបចំឯកសារលទ្ធផលសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ UNODA និងកម្ពុជា នឹងបន្តធ្វើការជាមួយគ្នាដើម្បីបញ្ចប់កិច្ចព្រមព្រៀងភាពជាម្ចាស់ផ្ទះតាមពេលកំណត់៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?