Connect with us

ព័ត៌មានអន្ដរជាតិ

ថៃឃាត់ខ្លួនជនជាតិខ្មែរម្នាក់ នាំទំនិញគេចពន្ធចូលប្រទេសថៃ

បានផុស

នៅ

ជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងយោធាការពារព្រុំដែនថៃ ធ្វើការឃាត់ខ្លួន ខណ:ដែលជនជាតិខ្មែររូបនេះបានដឹកទំនិញគេចពន្ធជាច្រើនមុខចូលទៅក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០ទាបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវ រ៉ាត់តាក់វិថី ក្នុងភូមិខៅសារភី ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

គេហទំព័របានបញ្ជាក់ថា នៅយប់នោះកម្លាំងយោធាកងរយថៃបានដាក់គោលដៅឈរជើងដើម្បីត្រូតពិនិត្យបទល្មើសនានា ដែលអាចកើតមានឡើងនៅក្បែរខ្សែបន្ទាត់ព្រុំដែនថៃ កម្ពុជា។ នៅពេលនោះក៏មានការសង្ស័យទៅលើរថយន្តមួយគ្រឿងម៉ាកអុីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ៧១៨៥ ទើបឃាត់ដើម្បីសាកសួរ។

ក្រោយត្រួតពិនិត្យទើបដឹងថា រថយន្តនោះអ្នកបើកបរជាជនជាតិខ្មែរ មានឈ្មោះ សេង ភារុណ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅប្រទេសកម្ពុជា កាន់លិខិតឆ្លងដែនលេខ NO ១៩២០៧២៣ ។ ដោយឡែកនៅក្នុងរថយន្តសមត្ថកិច្ចថៃបានរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ដែលជាប្រភេទបារី និងស្រាបៀរ។

ក្នុងនោះគឺបារីម៉ាក TEXAS 5 ពណ៌ក្រហម ចំនួន ៥៨០ កញ្ចប់ ម៉ាក MOND ពណ៌ស្វាយ ចំនួន ២០ កញ្ចប់ ម៉ាក CANYON ពណ៌ខៀវ ចំនួន ៤៥០ កញ្ចប់ ម៉ាក ZOUK  ចំនួន ៣០ កញ្ងប់ ម៉ាក D&J ពណ៌ខ្មៅ ចំនួន ៩០ កញ្ចប់ ម៉ាក SMS ចំនួន ៥០ កញ្ចប់ និងស្រាបៀរម៉ាក GANZBERG ចំនួន ៨៦៤ កំប៉ុង។ បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់អង្គភាពគយប្រចាំស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះម្ចាស់ទំនិញ និងសមត្ថកិច្ចតាមច្រកព្រុំដែនហាក់ដូចជាចាប់ដៃគ្នាបានល្អណាស់ ទើបទំនិញគេចពន្ធទាំងនេះ អាចចេញតាមច្រករបៀងបានយ៉ាងរលូន ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម