Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសឥស្លាមប្រកាសចាប់ផ្ដើមបុណ្យរ៉ាម៉ាដានទាំងស្ថិតក្នុងភាពសោកសៅនៃភ្លើងសង្គ្រាម

បានផុស

នៅ

មន្ត្រីអារ៉ាប៊ីសាអូឌីតបានប្រកាសពីការចាប់ផ្ដើមខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ប្រជាជនម៉ូស្លីម ១.៨​ ពាន់លាននាក់នៅលើពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១១ ខែ​មីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ក្រុមមន្ត្រីបានមើលឃើញព្រះចន្ទកាលពីយប់ថ្ងៃអាទិត្យ ទើបប្រកាសយកថ្ងៃចន្ទនេះជាថ្ងៃដំបូងនៃបុណ្យតមអាហាររ៉ាម៉ាដាន ។ ខែនេះមានប្រជាជនមូស្លីម តមអាហារ និងទឹក ចាប់ពីថ្ងៃរះដល់ថ្ងៃលិចដើម្បីបង្ហាញពីជំនឿរបស់ពួកគេ និងរៀបចំការជួបជុំគ្រួសារ ដោយបុណ្យនេះគឺធ្វើតាមប្រតិទិនតាមចន្ទគតិ ហើយក្បួនមើលព្រះចន្ទ មានភាពខុសប្លែកគ្នាទៅតាមប្រទេសនានា មានន័យថា ប្រទេសមួយចំនួនប្រកាសការចាប់ផ្តើមមុន ឬក្រោយ ។

យ៉ាង​ណា​មិញ ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ចំនួន​ដូច​ជា អូស្ត្រាលី ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី បាន​និយាយ​ថា ពួកគេ​នឹង​ចាប់​ផ្តើម​បុណ្យ​រ៉ាម៉ាដាន​នៅ​ថ្ងៃ​អង្គារ បន្ទាប់​ពី​ខកខាន​មិន​បាន​ឃើញ​ព្រះ​ចន្ទ​ ។

ក្នុងអំឡុងខែនេះ ប្រជាជនមូស្លីមព្យាយាមបញ្ចៀសជម្លោះ ហើយផ្តោតលើសកម្មភាពសប្បុរសធម៌ ។ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាដែលមានជនមូស្លីមជាច្រើនកំពុងរស់នៅទាំងរងទុក្ខវេទនា ស្របពេលដែលក៏កំពុងមានគ្រោះទុរ្ភិក្សថែមទៀត ។

គួរបញ្ជាក់ថា ប្រជាជនជាច្រើននៅតំបន់ហ្គាហ្សាកំពុងដាក់ក្ដីសង្ឃឹមលើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​​រវាង​អ៊ីស្រាអែល ​និង​ក្រុម​ហាម៉ាស ​អាច​សម្រេច​បាន​មុន​ខែ​រ៉ាម៉ាដាន​ចាប់​ផ្តើម តែមកដល់ពេលនេះពួកគេនៅតែរងការគៀបសង្កត់ និងភាពភ័យខ្លាច ខណៈការរឹតបន្តឹងរបស់អ៊ីស្រាអែលលើជនមូស្លីមដែលបួងសួងនៅវិហារឥស្លាម Al-Aqsa នៃក្រុងយេរូសាឡឹម ដែលជាកន្លែងសក្ការៈបំផុតទី ៣ របស់សាសនាឥស្លាម ក៏អាចបង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម