ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តវាយប្រហារឥតប្រណីដៃលើតំបន់ហ្គាហ្សា មិនខ្វល់ប្រជាជនកំពុងគោរពបុណ្យរ៉ាម៉ាដាន
យោធាអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើតំបន់ហ្គាហ្សា ដែលហាក់ដូចជាមិនអាណិតអាសូរដល់ប្រជាជនមូស្លីមដែលកំពុងរៀបចំពិធីបុណ្យរ៉ាម៉ាដាននោះឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី១២ ខែមីនា ។

បើទោះបីជាប្រជាជននៅហ្គាហ្សាកំពុងគោរពបុណ្យរ៉ាម៉ាដាន យោធាអ៊ីស្រាអែលមិនខ្វល់នឹងប្រជាជននៅតំបន់ហ្គាហ្សាដែលកំពុងគោរពបូជាក្នុងពិធីបុណ្យនៃខែបរិសុទ្ធរ៉ាម៉ាដាននោះឡើយ ពោលនៅតែបន្តការវាយប្រហារតាមអាកាសឥតឈប់ឈរ ខណៈអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងតិច ៦៧ នាក់បានស្លាប់ និង ១០៦ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
ទន្ទឹមនោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ប្រទេសនេះបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើបរិវេណក្រោមដីមួយកន្លែងនៅក្នុងតំបន់ហ្គាហ្សាក្នុងគោលដៅសម្លាប់មេដឹកនាំក្រុមហាម៉ាស Marwan Issa និងមេបញ្ជាការម្នាក់ទៀតដែលជាអ្នកកាន់ឃ្លាំងអាវុធនៅហ្គាហ្សា ។

យោងតាមវីដេអូដែលថតដោយទីភ្នាក់ងារព័ត៌មាន AP បង្ហាញឲ្យឃើញជនជាតិប៉ាឡេស្ទីនកំពុងអធិស្ឋានក្នុងវិហារអ៊ីស្លាមបាក់បែកមួយកន្លែង បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះមកលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ។
គួរបញ្ជាក់ថា ប្រជាជននៅតំបន់ហ្គាហ្សាមិនត្រឹមតែស្លាប់ក្នុងការវាយប្រហារប៉ុណ្ណោះទេ ឥឡូនេះពួកគេក៏ត្រូវស្លាប់ដោយការអត់ឃ្លានថែមទៀតផងដែរ ខណៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ការផ្គត់ផ្គង់ស្បៀងអាហារដែលត្រូវបានទម្លាក់តាមអាកាសគឺមិនគ្រប់គ្រាន់នោះឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


