Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

បានផុស

នៅ

ដើម្បីចូលរួមទប់ស្កាត់​សកម្មភាពអនាធិបតេយ្យ ដែល​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗជាយ​ថា​ហេតុ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន លោក ប៉េង ពោធិ៍នា បាន​ដាក់​ចេញ​យន្តការ ៥ ចំណុច ដល់​សមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និង​អ្នកបើក​បរយានយន្តទាំងអស់ ត្រូវ​ចូល​រួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីណែនាំរបស់​ក្រសួងសាធារណការ​បាន​គូសបញ្ជាក់ថា យោង​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក «មាត្រា២៨ និង​មាត្រា​៣០» និង​យោង​តាម​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់បំផុតរបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា លើ​ការ​ប្រើប្រាស់​សញ្ញា​សូរសព្ទ «ស៊ីផ្លេ» ជាពិសេស មួយ​រយៈ​ចុង​ក្រោយ​នេះ​តែង​មាន​សកម្មភាព​អនាធិបតេយ្យ​នៅ​តាម​ដង​ផ្លូវ​សាធារណ ដោយ​យុវជន យុវនារី និង​ក្មេង បាន​នាំ​គ្នារាំ​លេង​តាម​ស៊ីផ្លេ​រថយន្ត​ធន់​ធំ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។

ក្នុង​គោល​បំណង​ទប់ស្កាត់​សកម្មភាពអនាធិបតេយ្យ ដែល​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗជាយ​ថា​ហេតុ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ដាក់​ចេញនូវ​យន្តការអនុវត្ត និង​ណែ​នាំដល់សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

យន្តការអនុវត្តទាំង ៥ ចំណុច​រួម​មាន ទី១. ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លេ” ត្រូវអនុញ្ញាត​ឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បី​ឲ្យដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវ​ដទៃទៀត ជៀសវាង​នូវគ្រោះថ្នាក់​ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បី​សុំជែង​នៅក្រៅទីប្រជុំជន។ ទី​២. នៅពេល​យប់​សញ្ញា​សូរសព្ទ «ស៊ីផ្លែ” ត្រូវ​ជំនួស​ដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់​​​ឲ្យ​ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀស​វាងនូវគ្រោះថ្នាក់ និងសុំជែង។ ទី៣. សញ្ញាសូរសព្ទ «ស៊ីផ្លែ» ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាង​ការចាំបាច់ឡើយ លើកលែងតែមាន ការប្រកាសអាសន្ន និងសំឡេង «ស៊ីផ្លែ” ត្រូវកំណត់ក្នុងចន្លោះពី ៩០dB(A) ទៅ ១១៥dB(A)។ ទី៤. សញ្ញាសូរសព្ទ «ស៊ីផ្លេខ្យល់» ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ និង​ទី​៥. ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស របស់យានជំនិះ ត្រូវហាមឃាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម