Connect with us

កីឡា

រសៀលនេះក្រុមខ្លាំងប៉ះគ្នាដណ្ដើមពិន្ទុ ជើងឯកនារីស្វាយរៀងខាប់

បានផុស

នៅ

ការប្រកួតសន្សំពិន្ទុក្នុងពូល​ ពានរង្វាន់បាល់ទាត់​នារី​ស្វាយរៀងខាប់ រដូវ​កាល​ទី១ ឈានដល់សប្ដាហ៍ទី៣ ខណៈក្រុមខ្លាំង សសយក ស្រុកស្វាយទាប ប៉ះ​ក្រុមសសយក ស្រុករំដួល ជាក្រុមខ្លាំងដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​សប្ដាហ៍ទី១ ក្រុមទាំង២សុទ្ធតែរកបាន៣ពិន្ទុដូចគ្នា ក្នុងនោះ ក្រុមសសយក ស្រុកស្វាយទាប បានយកឈ្នះ ក្រុមសសយក ស្រុកស្វាយជ្រុំ ​ដោយ​លទ្ធផល ១០-០។ គ្រាប់បាល់៨គ្រាប់រកបានដោយកីឡាការិនី ឈាង ភាព ម្នាក់ឯង ខណៈ២គ្រាប់ទៀតរកបានដោយកីឡាការិនី មុត ម្លិះ។

ចំពោះក្រុមសសយក ស្រុករំដួល ក៏បានយកឈ្នះក្រុមស្រ្ដីដើម្បីកីឡា ​ដោយ​លទ្ធផល ៤-០។ គ្រាប់​បាល់​រក​បាន​ដោយកីឡាការិនី និត សុខា ២គ្រាប់ និងកីឡាការិនី សឿង សុភក្រ័ ២គ្រាប់។ ក្នុងសប្ដាហ៍ទី៣នេះក្រុមទាំង២ ត្រូវជូបគ្នាដណ្ដើមប្រជែងយក៣ពិន្ទុក្នុងពូល«ក» ហើយការប្រកួតនេះក៏មានការផ្សាយផ្ទាល់លើផេក FACEBOOK PAGE SVAY RIENG CUP ផងដែរ។

កាលវិភាគប្រកួតសប្ដាហ៍ទី៣ វគ្គសន្សំពិន្ទុក្នុងពូល ក

  • សសយក ស្រុកស្វាយទាប vs សសយក ស្រុករំដួល ម៉ោង៣រសៀល ថ្ងៃទី​២១ ខែ​មីនា
  • សសយក ក្រុងស្វាយរៀង vs សសយក ស្រុកស្វាយជ្រុំ ម៉ោង៣:៣០រសៀល ថ្ងៃ​ទី​២៤ ខែ​មីនា

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម