ព័ត៌មានអន្ដរជាតិ
ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, អតីតព្រះចៅអធិការវត្ត Pa Dhammakiri ក្នុងខេត្ត Nakhon Ratchasima ត្រូវបានតុលាការថៃ កាត់ទោសដាក់ពន្ធនាគាររយៈពេល៤៦៨ឆ្នាំ ពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងកេងបន្លំប្រាក់ជិត៣០០លានបាត (ជាង៨លានដុល្លារអាមេរិក)។

តុលាការព្រហ្មទណ្ឌកណ្តាលផ្នែកសំណុំរឿងពុករលួយនិងទង្វើខុសឆ្គង បានចេញសាលក្រមនេះ ដើម្បីឆ្លើយតបបណ្តឹងរបស់ព្រះរាជអាជ្ញា ប្រឆាំងព្រះគ្រូ Khom និងបក្ខពួកចំនួន ៨នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
តុលាការរកឃើញថា ព្រះគ្រូបានឃុបឃិតជាមួយសង្ឃដែលត្រូវចាប់ផ្សឹក ដើម្បីកិបកេងប្រាក់ ទទួលពីព្រះវិហារ ហើយរក្សាទុកនៅក្នុងគណនីធនាគារផ្ទាល់ខ្លួន ដោយមានតែញោមប្អូន របស់ព្រះតេជព្រះគុណប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដកប្រាក់ ហើយគិតត្រឹមពេលនេះ ប្រាក់នោះដកអស់ចំនួន៧៦ដងរួចមកហើយ។

តាមការបញ្ជាក់ អតីតព្រះចៅអធិការ បានបញ្ជាឲ្យញោមប្អូន រក្សាសាច់ប្រាក់មួយចំនួននៅផ្ទះ ប៉ុន្តែក្រោយមក ប៉ូលិសបានរឹបអូសយកប្រាក់ចំនួន៥១.៤លានបាត។ ព្រះគ្រូក៏បង្គាប់ឲ្យអតីតព្រះសង្ឃដទៃទៀត លាក់ទ្រព្យសម្បត្តិមួយចំនួននៅខាងក្រៅវត្តដែរ។
ក្រោយមក ប៉ូលិសបានរកឃើញវត្ថុចំនួន១ ៤៥៥រួមទាំងសាច់ប្រាក់ និងទ្រព្យសម្បត្តិដែលមានតម្លៃសរុប ២៩៩.៥លានបាត។

តាមការអះអាងពីតុលាការ ព្រះគ្រូ Khom មានទោសលើបទចោទប្រកាន់ចំនួន៧៨ករណី ដោយមួយករណីៗ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ ដូចនេះបើសរុបទៅត្រូវជាប់ពន្ធនាគារ ៤៦៨ ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន