កីឡា
លទ្ធផលជម្រុះ World Cup និង Asian Cup ក្រុមអាស៊ាន៤ធ្វើបានល្អយប់មិញ
ការប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០០២៦ (FIFA World Cup) ជុំទី២ និងជើងឯកអាស៊ី (AFC Asian Cup) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានក្រុមជម្រើសជាតិតំបន់អាស៊ាន៤ធ្វើបានល្អដោយរកបានពិន្ទុ បើទោះបីជាពួកគេប៉ះក្រុមខ្លាំងក៏ដោយ។

ក្រុមបាល់ទាត់ជម្រើសជាតិថៃបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលពួកគេអាចទម្លាយសំណាញ់ទីរបស់ក្រុមខ្លាំងកូរ៉េខាងត្បូងបាន១គ្រាប់នៅលើទឹកដីកូរ៉េខាងត្បូងដើម្បីបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ដើម្បីបន្តឈរលេខ៣ក្នុងពូល C ដោយមាន៤ពិន្ទុ។ នៅពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិចិនទំនងជាខកចិត្តដោយមិនអាចយកបាន៣ពិន្ទុពេញ បន្ទាប់ពីស្មើម្ចាស់ផ្ទះសិង្ហបុរី ២-២ ធ្វើឲ្យពួកគេមាន៤ពិន្ទុស្មើចិន ប៉ុន្តែស្ថិតនៅលេខ៣ដោយគ្រាប់បាល់ចំណេញចាញ់ថៃ។ ឆ្លងកាត់៣ប្រកួត សិង្ហបុរីរកបាន១ពិន្ទុជាលើកដំបូង ហើយ កូរ៉េខាងត្បូងនៅតែឈរលេខ១ក្នុងពូលដោយមាន៧ពិន្ទុ។

ចំណែកមីយ៉ាន់ម៉ាក៏រកបាន១ពិន្ទុជាលើកដំបូងដែរ បន្ទាប់ពីស្មើជាមួយស៊ីរី ១-១ ប៉ុន្តែពួកគេនៅស្ថិតនៅបាតតារាងពូល B ដែលកាន់កាប់កំពូលតារាងដោយជប៉ុន (៩ពិន្ទុ) ហើយស៊ីរីលេខ២មាន៤ពិន្ទុ និងកូរ៉េខាងជើងលេខ៣មាន៣ពិន្ទុ។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានផ្តល់ការខកចិត្តមិនស្ទើរទេដល់វៀតណាមតាមរយៈជ័យជម្នះ ១-០។ ជាមួយមហិច្ឆតាចង់ឡើងទៅជុំចុងក្រោយជាលើកដំបូង វៀតណាមបានធ្លាក់មកលេខ៣មាន៣ពិន្ទុ នៅក្រោមឥណ្ឌូណេស៊ី ដែលមាន៤ពិន្ទុ ហើយអ៉ីរ៉ាក់ឈរលើកំពូលតារាងដោយមាន៩ពេញ ខណៈហ្វីលីពីនស្ថិតនៅបាតតារាងមាន១ពិន្ទុ បន្ទាប់ពីចាញ់អ៉ីរ៉ាក់ ១-០។

ជាមួយគ្នានេះ ម៉ាឡេស៊ីបានចាញ់អូម៉ង់ ២-០ ធ្វើឲ្យមាន៣ក្រុមមាន៦ពិន្ទុស្មើគ្នា។ អូម៉ង់មាន៦ពិន្ទុឈរលេខ១ គីជីស្ថានមាន៦ពិន្ទុឈរលេខ២ និងម៉ាឡេស៊ីមាន៦ពិន្ទុឈរលេខ៣ ហើយឆាយនីយតៃប៊ិ គ្មានពិន្ទុនៅបាតតារាង។

លទ្ធផលមានដូចខាងក្រោម
- កាតារ ៣-០ គុយវ៉ែត
- អាហ្វហ្គានីស្ថាន ០-០ ឥណ្ឌា
- ជប៉ុន ១-០ កូរ៉េខាងជើង
- មីយ៉ាន់ម៉ា ១-១ ស៊ីរី
- កូរ៉េខាងត្បូង ១-១ ថៃ
- សិង្ហបុរី ២-២ ចិន
- ឆាយនីយតៃប៊ិ ០-២ គីជីគីស្ថាន
- អូម៉ង់ ២-០ ម៉ាឡេស៊ី
- ហុងកុង ០-២ អ៊ូបេគីស្ថាន
- អ៉ីរ៉ង់ ៥-០ តួកមេនីស្ថាន
- ឥណ្ឌូណេស៊ី ១-០ វៀតណាម
- អ៉ីរ៉ាក់ ១-០ ហ្វីលីពីន
- ប៉ាគីស្ថាន ០-៣ ហ្សកដានី
- អារ៉ាប៊ីសាអ៊ូឌីត ១-០ តាជីគីស្ថាន
- អារ៉ាប់រួម ២-១ យេម៉ែន
- នេប៉ាល់ ០-៥ បារ៉ែន
- អូស្ត្រាលី ២-០ លីបង់
- ប៉ាឡេស្ទីន ៥-០ បង់ក្លាដែស
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


