ព័ត៌មានអន្ដរជាតិ
ការតវ៉ានៅមីយ៉ាន់ម៉ាកាន់តែផ្ទុះខ្លាំង ក្រោយបាតុករស្លាប់លើកដំបូង
ក្រុមគ្រួសារនៃបាតុករដំបូងគេដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកំពុងអំពាវនាវឲ្យមនុស្សជាច្រើនបន្ថែមទៀតចូលរួមបាតុកម្ម ។

នាង Mya Thwe Thwe Khaing បានរងរបួសដោយគ្រាប់កាំភ្លើងពិតបាញ់ចំក្បាលនៅរដ្ឋធានីណៃពិដោកាលពីថ្ងៃទី ៩ ខែកុម្ភៈ ហើយនារីវ័យ ២០ ឆ្នាំរូបនេះបានស្លាប់នៅថ្ងៃសុក្រម្សិលមិញ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបងស្រីរបស់នាងបានជំរុញឲ្យប្រជាជនចូលរួមបាតុកម្មរហូតដល់យោធាត្រូវបានកម្ចាត់ ។
រហូតដល់ថ្ងៃសៅរ៍នេះប្រជាជនរាប់ពាន់នាក់នៅទូទាំងប្រទេសនៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

នៅទីក្រុងយ៉ាំងហ្គោន ប្រជាជនបានដាក់កម្រងផ្កា និងបួងសួងនៅមុខរូបថតរបស់នាង Mya Thwate Thwate Khaing ។
ទន្ទឹមនោះបុរសម្នាក់បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាទាំងមូលកំពុងសោកសៅ ។ ប្រជាជនត្រូវតែបន្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនារី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្រ្តីដែលត្រូវគេបាញ់ក្នុងបាតុកម្មមីយ៉ាន់ម៉ា ទទួលមរណភាពហើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


