ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភេទរោងចក្រដំណើរការដោយបច្ចេកវិទ្យា ៤.០ រោងចក្រដំណើរស្វ័យប្រវត្តិដោយគ្មានមនុស្សបញ្ជា ក៏ដូចជាប្រភេទរោងចក្រវៃឆ្លាតកំពុងដំណើរការរីកដូចផ្សិតនៅក្នុងប្រទេសចិន ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានជាតិចិន ស៊ីនហួរ កំណើនបរិមាណផលិតកម្ម ពិសេសក្នុងបរិបទបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនេះ កំពុងឆ្លុះបញ្ជាំងពីកំណើនគុណភាពផលិតផលរបស់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកផងដែរ ។
ប្រភពសារព័ត៌មានខាងលើដដែលបានឲ្យដឹងថា នៅត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនក៏បានអនុវត្តដំណើរការរោងចក្របច្ចេកវិទ្យាកម្រិតជាតិប្រមាណ ៤២១ ក៏ដូចជាសិក្ខាសាលាបច្ចេកវិទ្យាកម្រិតខេត្តប្រមាណ ១០,០០០ រួមជាមួយរោងចក្រវៃឆ្លាតជាច្រើនផងដែរ ។
ដោយឡែកផែនការបន្ថែមរោងចក្រវៃឆ្លាត ទូទាំងប្រទេសរបស់ចិនក៏កំពុងដំណើរការផងដែរ ដែលក្នុងនោះរដ្ឋធានីប៉េកាំងគ្រោងនឹងបន្ថែមរោងចក្រវៃឆ្លាត ១០០ បន្ថែម ក៏ដូចជាសិក្ខាសាលាឌីជីថលនៅត្រឹមឆ្នាំ ២០២៦ ខណៈទីក្រុងសៀងហៃ ត្រៀមផែនការសង់បន្ថែមរោងចក្រឆ្លាតវៃប្រមាណ ៧០ បន្ថែមនៅត្រឹមឆ្នាំ ២០២៤ នេះ ។
គួររំឭកថា រោងចក្រថ្មីៗបន្ថែមក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះកំពុងអនុវត្តទៅតាមរបត់បច្ចេកវិទ្យាស្ទើរតែស្វ័យប្រវត្តិកម្មសឹង ១០០% ទាំងបរិមាណ និងគុណភាពនៅក្នុងតំបន់ផលិតកម្មឧស្សាហកម្មជាច្រើន ។ ជាឧទាហរណ៍នៅក្នុងរោងចក្រដ៏ធំរបស់ចិន ឈ្មោះ Aptiv Electrical Centers (Shanghai) Co.,Ltd., ម៉ាស៊ីនរ៉ូបូត ម៉ាស៊ីនវិភាគទិន្នន័យ ក៏ដូចជាម៉ាស៊ីនដំណើរការស្វ័យប្រវត្តិដោយខ្លួនឯង កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ហើយគេកម្រនឹងឃើញមានមនុស្សធ្វើការលើរឿងផលិតកម្មបច្ចេកវិទ្យានៅទីនោះណាស់ ពោលគឺរាល់កិច្ចការស្ទើរតែម៉ាស៊ីនស្វ័យប្រវត្តិជាអ្នករៀបចំក្នុងលំហូរផលិតកម្ម។
ប្រព័ន្ធវៃឆ្លាត បានរៀបចំដំណើរការផលិតផលទាំងអស់នៅឯរោងចក្រ Aptiv ដែលជារោងចក្រផ្គត់ផ្គង់គ្រឿងតំណភ្ជាប់រថយន្តធំនិងនាំមុខគេលំដាប់ពិភពលោក។
ជាទូទៅរោងចក្រវៃឆ្លាតពុំមែនជាការប្រើប្រាស់ឲ្យធ្វើការជំនួសមនុស្សទាំងស្រុងនោះទេ ប៉ុន្តែជាការបង្កើតថ្មី ក៏ដូចជាដំណើរការពេញលេញនៃការដំណើរការបច្ចកវិទ្យាឌីជីថល ដែលមានតាំងពីការស្រាវជ្រាវ ការអភិវឌ្ឍ ក៏ដូចជាផលិតកម្ម វិស័យដឹកជញ្ជូន និងផ្គត់ផ្គង់ ។ នេះបើតាមការលើកឡើងរបស់លោក Yang Xiaoming ប្រធានផលិតកម្ម Aptive ប្រចាំប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិក ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


