ព័ត៌មានអន្ដរជាតិ
២ ខែទៀត ក្រុមហ៊ុន VinFast វៀតណាម ផ្ដើមលក់រថយន្តអគ្គិសនីក្នុងទីផ្សារ ថៃ
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានប្រកាសកាលថ្ងៃអង្គារអំពីផែនការរបស់ខ្លួន នឹងលក់រថយន្តដើរដោយថាមពលអគ្គិសនីទៅក្នុងទីផ្សារប្រទេសថៃ ក្រោយពេលដែលបានសហការរួចរាល់ក្នុងការបើកទីតាំងបង្ហាញជាច្រើនកន្លែងទូទាំងប្រទេសថៃ ។ នេះបើយោងតាមប្រភពព័ត៌មាន AP ។

បើតាមប្រធានប្រតិបត្តិនៃក្រុមហ៊ុន VinFast ប្រចាំនៅប្រទេសថៃ លោកស្រី Vu Dang Yen Hang បានលើកឡើងប្រាប់សារព័ត៌មាន AP ថា VinFast នឹងចាប់ផ្តើមលក់ទាំងប្រភេទរថយន្ត Sport ដើរដោយថាមពលអគ្គិសនី ក៏ដូចជា ប្រភេទម៉ូតូ Scooter ដើរថាមពលអគ្គិសនីនៅក្នុងប្រទេសថៃរយៈពេល ២ ខែខាងមុខនេះ ហើយសម្រាប់តម្លៃ និងរបៀបទិញប្រភេទមធ្យោបាយធ្វើដំណើរដោយអគ្គិសនីខាងលើនេះ នឹងប្រកាសផ្សាយនាពេលក្រោយ ។
សម្រាប់ VinFast គឺជាក្រុមហ៊ុនវៀតណាមដែលទើបចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនចេញកាលពីឆ្នាំ២០២៣កន្លងទៅ ដោយត្រូវជួបនឹងគូប្រជែងស្វិតស្វាញគឺ ក្រុមហ៊ុនផលិតរថយន្តពីប្រទេសចិន តួយ៉ាង ក្រុមហ៊ុន BYD ជាដើម ។ ដោយឡែក ក្រុមហ៊ុនធំពីអាមេរិក Tesla ក៏មានវត្តមានថ្មីៗនេះនៅលើទីផ្សារប្រទេសថៃក្នុងនាមជាគូប្រកួតប្រជែងមួយផងដែរនៅក្នុងពិព័ណ៌បង្ហាញរថយន្ត និងម៉ូតូធំ Bangkok International Motor Show ស្របពេលដែល VinFast ក៏ដាក់គោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួនក្នុងទីផ្សារពិភពលោកឲ្យបាន ៥០ ទីផ្សារនៅត្រឹមចុងឆ្នាំ២០២៤នេះ ។

ទោះយ៉ាងណា ទីផ្សាររថយន្តអគ្គិសនីនៅថៃ គឺមានទំហំតូចនៅឡើយ ប៉ុន្តែកំពុងរីកធំធាត់យ៉ាងឆាប់រហ័ស ដោយមានការឧបត្ថម្ភ និងលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាលថៃ ។ ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏មានផែនការជាច្រើនដើម្បីបម្លែងចំនួនមធ្យោបាយធ្វើដំណើរប្រមាណ ៣០% ក្នុងប្រទេសទៅជាប្រភេទមធ្យោបាយដែលដើរដោយថាមពលអគ្គិសនីត្រឹមឆ្នាំ២០៣០ ។
រំឭកផងដែរថា សម្រាប់ការលក់រថយន្តអគ្គិសនីនៅប្រទេសថៃ មានតម្លៃស្មើប្រមាណ ៥៨% នៃការលក់ទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២២ ដោយនាំមុខវៀតណាម និងឥណ្ឌូណេស៊ី ហើយពេលបច្ចុប្បន្ននេះ ប្រទេសថៃក៏កំពុងព្យាយាមបន្ថយពន្ធនាំចូល ក៏ដូចជាឧបត្ថម្ភធនដើម្បីឲ្យមានទីផ្សារកាន់តែប្រកួតប្រជែងក្នុងប្រទេសខ្លួន ពិសេសការផ្សព្វផ្សាយការផលិត និងលក់រថយន្តដើរដោយថាមពលអគ្គិសនី ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


