ជីវិតកម្សាន្ដ
ម្ចាស់ហាងកាហ្វេ ជប៉ុន ម្នាក់ ត្រូវគេលើកសរសើរថាមានមុខមាត់ដូច V បេះដាក់
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយបានកើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលម្ចាស់ហាងកាហ្វេ Ni. 5 ស្ថិតក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា Takano Ren កំពុងត្រូវគេលើកមកនិយាយថា លោកមានភាពស្រដៀងគ្នានឹងតារាចម្រៀង កំពុងល្បី។

យោងតាមប្រភពខ្លះ បានបញ្ចាក់ថា តាមពិតគាត់មិនត្រូវមកហាងកាហ្វេជាញឹកញាប់នោះពេកទេ ប៉ុន្តែដោយសារតែតែភ្ញៀវដែលជា ARMY របស់ក្រុម BTS មួយចំនួនកំពុងរៀបចំគម្រោងទៅទស្សនាហាងកាហ្វេដែលមិននឹកស្មានដល់ ក្នុងទីក្រុង Tie នៃខេត្ត Mie ដើម្បីមើលបុរសង្ហា Takano ថាមានមុខមាត់ដូច V គ្មានខុស។
លើសពីនេះទៀតដែរ អ្នកលេងអ៊ីនធឺណិតម្នាក់បានសរសេរថា “ប្រសិនបើគាត់ មានចង្ការរាងវែងបន្តិច នោះគាត់នឹងមើលទៅដូចជា V គ្មានខុសនោះទេ ។ ប៉ុន្តែអ្នកខ្លះថាបុរសជនជាតិជប៉ុនរូបនេះមើលយ៉ាងណាមិនដូច V ឡើយ តែគាត់មានភាពសង្ហាបែបគាត់។

ថ្វីយ៉ាងនេះនេះក្ដី អ្នកនិលេងអ៊ីនធឺណិតម្នាក់ថែមទាំងបាននិយាយថា បុរសដែលមានមុខមាត់ដូចតារាចម្រៀងប៉ុបនោះ មានគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន តែកាយវិការរបស់ Takano មានភាពស្រដៀងនឹង V ជាងមុខមាត់របស់គាត់ទៅទៀត។ ម្នាក់ទៀតសរសេរបែបកំប្លែងថា “ខ្ញុំមិនមែនជា ARMY ហើយខ្ញុំមិនឃើញភាពស្រដៀងគ្នានេះទេ។ ប៉ុន្តែខ្ញុំចង់ទៅហាងកាហ្វេ ហើយនិយាយជាមួយគាត់ ព្រោះគាត់សង្ហាណាស់។
យ៉ាងណាមិញងាកទៅកាន់ V សមាជិកក្រុម BTS ឯណោះវិញ ពេលនេះលោកកំពុងតែជាប់បំពេញកាតព្វកិច្ចយោធាមិនទាន់បញ្ចប់នូវឡើយទេ។ ក្នុងពេលដែលអ្នកគាំទ្ររបស់លោកផ្ទាល់ នៅតែរង់ចាំថ្ងៃដែលវិលត្រលប់មកអាជីពសិល្បៈវិញនៅខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


