កីឡា
Dave Leduc ជួលអគារនៅទួលទំពួងបើកក្រុមកីឡា E-Sports
កីឡាករប្រដាល់កាណាដា-មីយ៉ាន់ម៉ា Dave Leduc បានប្រកាសជាផ្លូវការពីដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយបើកក្រុមកីឡាអេឡិចត្រូនិកអាជីពគ្រោងចូលរួមប្រកួតពានរង្វាន់កំពូលនៅកម្ពុជា MPL-KH។

ពេលនេះ លោកបានចុះកុងត្រារួចរាល់ហើយដើម្បីជួលអគារកម្ពស់៤ជាន់នៅទួលទំពួងសម្រាប់ក្រុមកីឡា E-Sports របស់លោក។ រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោកបានប្រកាសថា ៖«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលខ្ញុំទើបតែបានចុះកិច្ចសន្យាជួលអគារពាណិជ្ជកម្មនៅទួលទំពួងរយៈពេលពីរឆ្នាំ កម្ពស់៤ជាន់ មានបន្ទប់គេង៦ និងបន្ទប់ទឹក៥ សម្រាប់អាជីវកម្មដំបូងរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងនៃក្រុម eSport DAV Army «កងទ័ពដាវ» របស់ខ្ញុំ។ ជាន់ទីមួយនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់ខ្ញុំ»។
លោក Dave Leduc គ្រោងបោះទុន១០ម៉ឺនដុល្លារអាមេរិកដើម្បីបង្កើតក្រុមកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

ការបើកអាជីវកម្មនៅកម្ពុជាបានកើតមានឡើង បន្ទាប់ពីលោកបានមកប្រកួតជាមួយកីឡាករ ព្រុំ សំណាង កាលពីចុងឆ្នាំ២០២៣ ហើយលោកក៏បានចាប់អារម្មណ៍នឹងការងាររកស៊ីតែម្តង។ បន្ទាប់ពីវិលត្រឡប់មកកម្ពុជាលើកទី២ និងលើកទី៣ លោកក៏ចាប់ផ្តើមបង្ហាញផែនការអាជីវកម្មតែម្តង៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


