ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បញ្ចេញកញ្ចប់ទឹកប្រាក់ជាង ៩ លានដុល្លារ ស្ដារថ្លៃខូចខាតពីគ្រោះរញ្ជួយដី
រដ្ឋាភិបាលតៃវ៉ាន់បានបែងចែកកញ្ចប់ទឹកប្រាក់ចំនួន ៣០០ លានដុល្លារតៃវ៉ាន់ (ប្រមាណ ៩.៣៧ លានដុល្លារអាមេរិក) ទៅដល់កិច្ចខិតខំប្រឹងប្រែងស្ដារកោះមួយនេះឡើងវិញ បន្ទាប់ពីជួបគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រកាលពីថ្ងៃពុធកន្លងទៅ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News កាលពីថ្ងៃទី៤ ខែមេសា ។
ថ្លែងក្នុងដំណើរចុះទៅផ្ទាល់ដល់មជ្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយមួយកន្លែងនៅទីក្រុង Hualien នៅជិតចំណុចកណ្ដាលនៃគ្រោះរញ្ជួយដី, លោកនាយករដ្ឋមន្ត្រី Chen Chien-jen បានលើកឡើងថា “ទឹកប្រាក់ ៩.៣៧ លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការទូទាត់ ឬជំនួយសង្គ្រោះបន្ទាន់, ឧបត្ថម្ភបណ្តោះអាសន្នសម្រាប់អ្នកដែលមិនមានការងារធ្វើ និងថ្លៃចំណាយផ្សេងទៀតទាក់ទងនឹងការរញ្ជួយដី” ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីក៏បានដាក់ក្ដីសង្ឃឹមផងដែរថា ការផ្គត់ផ្គង់ទឹកនៅទីក្រុង Hualien នឹងត្រូវបានស្តារឡើងវិញផងដែរនៅថ្ងៃសុក្រនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយសម្រាប់សកម្មភាពការងារទាំងនោះ ក៏ដូចជាការផ្គត់ផ្គង់ថាមពលអគ្គិសនីឡើងវិញនៅឡើយទេ ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលផ្លូវដែកតៃវ៉ាន់ក៏បានដាក់បន្ថែមនូវសេវារថយន្តក្រុង និងសេវារថភ្លើងជំនួសបន្ថែមនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងក្លាយពីគ្រោះរញ្ជួយដី ខណៈកប៉ាល់នានាក៏ត្រូវរៀបចំដើម្បីដឹកចម្លងយានយន្តឆ្លងកាត់ផ្នែកនៃផ្លូវហាយវេ Su’ao ដែលត្រូវបានកាត់ផ្ដាច់ដោយគ្រោះមហន្តរាយមួយនេះផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រដែលជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ក្នុងរយៈពេល ២៥ ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ១៩៩៩ មក ខណៈរហូតមកដល់ពេលនេះ តួលេខអ្នកស្លាប់បាត់បង់ជីវិតកើនឡើងដល់ ៩ នាក់ និងជាង ១០០ នាក់រងរបួស ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ហេតុអ្វី រញ្ជួយដីខ្លាំងប៉ុណ្ណឹងហើយ អគារខ្ពស់បំផុតរបស់តៃវ៉ាន់ នៅតែអាចស៊ូទ្រាំមិនបាក់រលំបាន?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៤ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៧ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាកំប្លែង ស្រីអ៊ីត ចេញមុខការពារ នាយ ចឺម ក្រោយរងការជេរប្រមាថពាក់ព័ន្ធបទចម្រៀងថ្មី