ព័ត៌មានជាតិ
និស្សិតជាង១០០នាក់រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីរក្សាវប្បធម៌ខ្មែរ
ក្រុមសិស្សនិស្សិតជាង១០០នាក់បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី លេងល្បែងប្រជាប្រិយ នៅក្នុងបរិវេណសកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ និងកេរ្តិ៍ដំណែលរបស់ដូចតាឱ្យនៅគង់វង្សយូអង្វែង។
លោក បណ្ឌិត ផុន ណារិន សាកលធិការនៃសកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាលោកពិតរំភើបខ្លាំងណាស់ក្រោយបានឃើញយុវជនជំនាន់ក្រោយយល់ច្បាស់ពីវប្បធម៌ អត្តសញ្ញាណប្រពៃណីជាតិ និងធ្វើឱ្យមានការទំនាក់ទងគ្នាឱ្យបានល្អ ហើយនេះជាការផុសចេញពីយុវវ័យជំនាន់ក្រោយដើម្បីរក្សាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ។



លោក បណ្ឌិត ផុន ណារិន បានបន្តថា រយៈពេល២ឆ្នាំមកហើយ ក្រោយពីមានជំងឺរាតត្បាត កូវីដ១៩ ដែលសកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏មានដៃគូរសហការជាច្រើនចូលរួមផងដែរ តែអ្វីដែលប្លែកនោះគឺឆ្នាំនេះមានក្រុមនិសិ្សតបានបង្កើននឹងរៀបចំកម្មវិធីនេះដោយផ្ទាល់ នេះហើយគឺជាការមើលឃើញក៏ដូចជាការយល់ច្បាស់អំពីសង្ក្រាន្ត និងរក្សាវប្បធម៌ប្រពៃណីដូនតាឱ្យនៅជាអមតៈ ដោយសារតែអ្នកជំនាន់ក្រោយយល់ច្បាស់ដូចដូនតាជំនាន់មុនដែរ។


ជាមួយគ្នានេះផងដែរ កម្មវិធីក៏មានការលេងល្បែងប្រជាប្រិយ ចោលឈូង លាក់កន្សែង បោះអង្គុញ និងវាយក្អមផងដែរ ក៏មានការចូលរួមពីសំណាក់ក្រុមនិសិ្សត និងអាណាព្យាបាលច្រើនជាងឆ្នាំមុនៗទៅទៀត៕
ដោយ៖សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន