Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជាក់ថា គុណភាពទឹកទន្លេមេគង្គ នៅតែមានសុវត្ថិភាព ក្រោយហេតុការណ៍ធ្លាយអាស៊ីត

បានផុស

នៅ

ក្រោយមានក្តីព្រួយបារម្ភចំពោះទឹកទន្លេមេគង្គថាមានគ្រោះថ្នាក់ បន្ទាប់ពីការធ្លាយអាស៊ីតចូលស្ទឹង ណាម ខាន់ ចាក់ចូលទន្លេនៅប្រទេសឡាវ ពេលនេះ មន្ត្រីថៃ បានចេញមកបញ្ជាក់ថា គុណភាពទឹកនៅតាមដងទន្លេមេគង្គហូរពីឡាវមកថៃ គឺមានសុវត្ថិភាពនៅឡើយ ប៉ុន្តែខ្លួនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតដល់ថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៩ខែមេសា។

(រូបថត៖ MRC Mekong)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ, រថយន្តមួយគ្រឿងដឹកអាស៊ីត៣០តោន បានក្រឡាប់ចាក់សារធាតុគីមី ចូលទៅក្នុងស្ទឹងដែលជាដៃទន្លេមេគង្គ ហូរមកចាក់មកប្រទេសថៃ ជាហេតុបណ្តាលឲ្យថៃ ប្រកាសអាសន្នក្នុងខេត្តចំនួន៧តាមដងទន្លេ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គជាតិថៃ លោក Somsak Thepsutin គូសបញ្ជាក់ថា លោកបានណែនាំដល់ការិយាល័យធនធានទឹកជាតិ ឲ្យត្រួតពិនិត្យទន្លេចំពោះការបំពុលណាមួយ ខណៈលោក​បារម្ភ​ថា សារធាតុ​គីមី​ដែល​លេច​ធ្លាយ​នេះ ​នឹងបង្កផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។

(រូបថត៖ MRC Mekong)

ស្របពេលជាមួយគ្នានោះ លោកសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិទន្លេមេគង្គរបស់ថៃ បាននិងកំពុងសហការយ៉ាងសកម្ម ជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងរដ្ឋាភិបាលឡាវ ដើម្បីដោះស្រាយបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃ ប្រកាសថា ពេលនេះ ប្រជាពលរដ្ឋនៅតែអាចហែលទឹក និងស្ទូចត្រីក្នុងទន្លេមេគង្គ ហើយយកទឹកពីទន្លេនេះ ទៅលេងក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីបានដដែល។

(រូបថត៖ The Star)

ទាក់ទិនបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ក៏បានចេញមកបញ្ជាក់ដែរថា ខ្លួន និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមាន ហើយនឹងជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។

ស្ទឹងណាម ខាន់ គឺជាដៃ ទន្លេមេគង្គ ហូរចាក់ចូលទន្លេត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០គីឡូម៉ែត្រ។

តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីតស៊ុលផូរិច តែមិនហូរចូលក្នុងទឹកទាំង៣០តោនទេ ហើយករណីនេះទៀតសោត នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើរួចទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រសួងធនធានទឹក៖ ករណីធ្លាយសារធាតុគីមីចូលដៃទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ទោះកំពុងរស់នៅក្នុងសន្តិភាព តែកម្ពុជា​មិនភ្លេចជនរងគ្រោះ និងសោកនាដកម្ម ដែលមាតុភូមិបានឆ្លងកាត់

ព័ត៌មានជាតិ២១ នាទី មុន

សម្ដេចធិបតី ប្រកាសមិនឱ្យកម្ពុជាដើរលើផ្លូវប្រល័យពូជសាសន៍ទៀតឡើយ ពិសេសការបណ្ដុះនយោបាយជ្រុលនិយម

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អង់គ្លេស និយាយថា មិនចង់ធ្វើសង្គ្រាមដោយផ្ទាល់ជាមួយ រុស្ស៊ី

ព័ត៌មានជាតិ៣៤ នាទី មុន

អាជ្ញាធរស្រុកសៀមប៉ាងស្ថាបនាផ្លូវគ្រោះក្រហម ៥​ខ្សែ​ ប្រវែង ១៤ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៣៨ នាទី មុន

តារា​ហុងកុង Benny Chan រង​ការ​រិះគន់​ ក្រោយស្លៀក​ពាក់​ម៉ាក​យីហោ​មួយ នៅ​ប្រាសាទបុរាណចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

សេដ្ឋកិច្ច១៩ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)

ព័ត៌មានជាតិ២៣ ម៉ោង មុន

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធានាធិបតីអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេស ធ្លាក់ឧទ្ធម្ភាគចក្រជាមួយគ្នា មិនទាន់ដឹងជោគវាសនាបែបណា

Sokha Hotels

ព័ត៌មានពេញនិយម