ព័ត៌មានអន្ដរជាតិ
ថតជាប់វត្ថុចម្លែកហោះលើមេឃនៅរដ្ឋTexas កាលសូរ្យគ្រាសថ្ងៃមុន
ជារឿងមួយដែលមិនទាន់មានការបកស្រាយច្បាស់ទុកឲ្យគ្រប់គ្នាមានមន្ទិលសង្ស័យ ចំពោះវីដេអូមួយដែលគេថតជាប់វត្ថុចម្លែក ហោះកាត់ពពកនៅលើមេឃ កាលពីថ្ងៃទី៨ខែមេសា ដែលត្រូវជាថ្ងៃកើតបាតុភូតសូរ្យគ្រាសមហាកម្រ នៅតំបន់អាមេរិកខាងជើង។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៩ខែមេសា, វីដេអូនេះ ត្រូវបានគេថតនៅទីក្រុង Arlington នៃរដ្ឋ Texas បង្ហាញឲ្យឃើញនូវវត្ថុហោះយ៉ាងចម្លែក ដោយដល់ថ្នាក់មានអ្នកខ្លះហ៊ាននិយាយថា នោះជាយានអវកាសទៀតផង។
បច្ចុប្បន្ន វីដេអូមួយនេះ កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ប៉ុន្តែមានការអះអាងមួយដែលគេគិតថា សមហេតុផលជាងគេ នោះគឺថា វាគ្រាន់តែជាស្រមោលយន្តហោះនៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណោះ។

Texas គឺជាទីតាំងដែលអាចមើលឃើញសូរ្យគ្រាសពេញលេញបានយ៉ាងពេញភ្នែក កាលពីថ្ងៃទី៨ខែមេសា ហើយរដ្ឋនេះទៀតសោត មានឈ្មោះបោះសំឡេងជាយូរមកហើយថាជាកន្លែង ដែលគេសង្ស័យថា ធ្លាប់មានប្រវត្តិជួបប្រទះជាមួយយានអវកាស។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងជាផ្លូវការថាតើ វត្ថុក្នុងវីដេអូនេះ ពិតជាអ្វីនោះទេ។

សម្រាប់រដ្ឋ Texas, គេអាចមើលឃើញសូរ្យគ្រាសពេញលេញរយៈពេល៣នាទីនិង៥១វិនាទី ព្រោះវាស្ថិតនៅផ្លូវរបស់សូរ្យគ្រាស មុនពេលបាតុភូតនេះបញ្ចប់នៅរដ្ឋ Maine។
មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសនេះក៏បានក្លាយជាឱកាសមាស សម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

យោងតាមអង្គការណាសា, សូរ្យគ្រាសនេះ បានផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។
សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


