ព័ត៌មានជាតិ
សម្ដេចធិបតី ថា រាល់ការវិនិយោគនៅកម្ពុជា ត្រូវតែផ្សារភ្ជាប់ទៅនឹងការផ្ទេរជំនាញដល់កូនខ្មែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាល់ការវិនិយោគទាំងអស់នៅកម្ពុជា ត្រូវតែផ្សារភ្ជាប់ទៅនឹងការផ្ទេរជំនាញដល់កូនខ្មែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា «រាល់ការវិនិយោគ ការទាក់ទាញការវិនិយោគ ការបណ្ដុះបណ្ដាលផ្សេងៗ ត្រូវផ្សារភ្ជាប់គ្នាពីការផ្ទេរជំនាញនេះឯង»។
សម្ដេចធិបតី បានគូសរំលេចថា ជាក់ស្ដែង កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលការបើកក្រុមហ៊ុនដំបូងឡើយ ត្រូវការអ្នកបច្ចេកទេសបរទេសមកពីខាងក្រៅជាច្រើន ប៉ុន្តែពេលនេះ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនេះ សល់តែអ្នកបច្ចេកទេសតែពីររូបប៉ុណ្ណោះ ហើយក្រៅពីនេះ គឺជាកូនខ្មែរ។
សម្ដេចធិបតី ថា នេះហើយជាអ្វីដែលបានបង្ហាញអំពីនិមិត្តរូបនៃការការរីកចម្រើនរបស់កម្ពុជា ដោយសម្ដេច សង្កត់ធ្ងន់ថា សមត្ថភាពរបស់កម្ពុជាពេលនេះ មិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វីដែលជាគម្រោងធំៗ កាន់តែធំ និងកាន់តែប្រសើរនោះទេ ប៉ុន្តែថែមទាំងកសាងដោយទឹកដៃកូនខ្មែរទៀតផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តូតាល់អេនើជី ខួប១០០ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Carman Lee ត្រូវគេរើសអើង ពេលនៅលីវ និងគ្មានកូនដូចគេក្នុងអាយុ ៥៨ ឆ្នាំ