Connect with us

ព័ត៌មានអន្ដរជាតិ

តើទឹកជំនន់ធ្ងន់ធ្ងរនៅឌូបៃ ពិតជាបង្កឡើងដោយ ភ្លៀងសិប្បនិម្មិត មែនទេ?

បានផុស

នៅ

ទីក្រុង​ឌូបៃ​ ត្រូវ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ធ្ងន់ក​ជា​ប្រវត្តិសាស្រ្ត​ត្រឹម​រយៈ​ពេល២៤ម៉ោងចុងក្រោយ ជាហេតុនាំឲ្យមានមន្ទិលសង្ស័យពាក់ព័ន្ធការបង្កើតភ្លៀងសិប្បនិមិ្មត។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ តើនេះជាការពិតមែនឬ?

ទីក្រុងឌូបៃ ស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ដោយជាធម្មតា មានអាកាសធាតុស្ងួតខ្លាំង ហើយទីក្រុងនេះ កម្រនឹងមានភ្លៀងធ្លាក់ខ្លាំងណាស់។ ចំណែកនៅទីក្រុង Al-Ain ឯណោះវិញដែលមានចម្ងាយត្រឹមតែជាង១០០គីឡូម៉ែត្រពី ឌូបៃ, ទឹកភ្លៀងកម្រិតប្រហែល២៥៦មិល្លីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។

(រូបថត៖ Getty)

តាមការបញ្ជាក់ពីសាស្ត្រាចារ្យ Maarten Ambaum ជាអ្នកជំនាញឧតុនិយមនៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេស ដែលសិក្សាពីគំរូទឹកភ្លៀង បានពន្យល់ថា ពិភពលោកមួយចំហៀងមានរបបទឹកភ្លៀងមិនទៀងទាត់ ឬគ្មានភ្លៀងធ្លាក់យូរមកហើយ ដូច្នេះវាបានទាញឲ្យមានព្រឹត្តិការណ៍ភ្លៀងធ្លាក់ធ្ងន់ធ្ងរដ៏កម្រនៅតំបន់ឈូងសមុទ្រ។

ស្របពេលជាមួយគ្នានោះ លោកបានបដិសេធចំពោះការបណ្តុះពពកបង្កើតជាភ្លៀងសិប្បនិម្មិត ដែលជាដើមចមនៃព្យុះដ៏សាហាវ វាយប្រហារប្រទេសអារ៉ាប់រួមនេះ។

តើគេបង្កើតភ្លៀងសិប្បនិម្មិតដោយរបៀបណា?

ចម្លើយគឺគេត្រូវបណ្ដុះពពក ដើម្បីជួយបង្កើតទឹកភ្លៀង។ វិធីសាស្រ្តគឺគេប្រើយន្តហោះដើម្បីទម្លាក់ភាគល្អិតតូចៗ (ដូចជាអ៊ីយ៉ូតប្រាក់) ចូលទៅក្នុងពពក។ បន្ទាប់មក ចំហាយទឹកអាចបង្រួមបានកាន់តែងាយស្រួល ហើយប្រែទៅជាគ្រាប់ភ្លៀង។

(រូបថត៖ Daily Mail)

បច្ចេកទេសនេះ ត្រូវគេប្រើរាប់ទសវត្សរ៍មកហើយ ហើយអារ៉ាប់រួម បានប្រើវាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជួយដោះស្រាយកង្វះខាតទឹក។

តាមសេចក្តីរាយការណ៍របស់ Bloomberg មុននេះបានបង្ហាញថា យន្តហោះបណ្តុះពពក ត្រូវបានដាក់ពង្រាយនៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ ពោលគឺមិនមែនថ្ងៃអង្គារ ជាពេលដែលទឹកជំនន់កើតឡើងទេ។ ដូចនេះ ការចោទប្រកាន់ពាក់ព័ន្ធភ្លៀងសិប្បនិម្មិតបង្កជាគ្រោះទឹកជំនន់ គឺមិនត្រឹមត្រូវឡើយ។

(រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) ដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើបេសកកម្មបណ្ដុះពពកក្នុងប្រទេសអារ៉ាប់រួម បានចេញមុខបដិសេធរបាយការណ៍ដែលថា ខ្លួនប្រើបច្ចេកទេសកែប្រែអាកាសធាតុនៅពេលមានព្យុះខ្លាំង ទូទាំងប្រទេស។

ស្ថាប័ននេះប្រាប់ CNBC ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅធ្វើប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតមុនពេល ឬក្នុងអំឡុងពេលព្យុះឡើយ។

(រូបថត៖ Getty)

លោក Omar AlYazedi អគ្គនាយករង NCM បាននិយាយថា “ទីភ្នាក់ងារមិនបានធ្វើប្រតិបត្តិការបណ្តុះពពកណាមួយឡើយ ក្នុងអំឡុងពេលកើតមានព្រឹត្តិការណ៍នេះ។ គោលការណ៍ជាមូលដ្ឋានមួយនៃការបណ្តុះពពក គឺអ្នកត្រូវកំណត់គោលដៅលើពពកនៅដំណាក់កាលដំបូងរបស់វា មុនពេលមានភ្លៀងធ្លាក់ ប្រសិនបើអ្នកឃើញមានស្ថានភាពព្យុះផ្គររន្ទះខ្លាំងហើយ នោះអ្នកមិនចាំបាច់ទៅបង្កើតភ្លៀងសិប្បនិម្មិតអីទៀតទេ”។

ដូចនេះ មានន័យថា ព្យុះនៅអារ៉ាប់រួម បណ្តាលមកពីកត្តាតែមួយគត់ នោះគឺ អាកាសធាតុតាមធម្មជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៧ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍១២ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម