ព័ត៌មានអន្ដរជាតិ
វៀតណាម បិទរោងចក្រទឹកស្អាតមួយកន្លែង បង្កទុក្ខលំបាកដល់ប្រជាជន រាប់រយគ្រួសារ
គ្រោះរាំងស្ងួតកំពុងចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាម ហើយពេលនេះ មានរោងចក្រទឹកស្អាតមួយកន្លែងហើយ ត្រូវបិទទ្វាជាបណ្តោះអាសន្នដោយសារតែគ្មានទឹក។
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃពុធទី១៧ខែមេសា, រោងចក្រដែលត្រូវបិទទ្វារនោះគឺស្ថិតនៅក្នុងខេត្ត Lam Dong ជាហេតុបង្កផលប៉ះពាល់ដល់ប្រជាជនប្រហែល ៧០០គ្រួសារ។
តាមការបញ្ជាក់ពីរោងចក្រផលិតទឹកស្អាត Da Huoai, ប្រភពទឹកសម្រាប់មនុស្សជាង៧០០គ្រួសារ នៅក្នុងទីក្រុង Da M’Ri គឺបានមកពីអាងស្តុក Da M’Re ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹក៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
យ៉ាងណា ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងអូសបន្លាយពេល អាងស្តុកត្រូវរីងស្ងួតអស់ ហើយរោងចក្រប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការ ជាហេតុបង្កការខ្វះខាតទឹកសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។
ទោះបែបនេះក្តី គណៈកម្មាធិការប្រជាជន Da Huoai បានបញ្ចេញរថយន្តចំនួនពីរគ្រឿង ទៅដឹកទឹកពីរោងចក្រនៅទីក្រុង Madaguoi មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ដើម្បីយកមកចែកជូនប្រជាជន សម្រាប់តម្រូវការប្រចាំថ្ងៃ។
តាមការបែងចែក គ្រួសារនីមួយៗនឹងត្រូវទទួលបានទឹកស្អាតពី១០០-១២០លីត្រក្នុងមួយថ្ងៃ រហូតដល់ពេលរោងចក្រ Da Huoai បើកដំណើរការឡើងវិញ។
សូមបញ្ជាក់ថា អាកាសធាតុក្តៅហួតហែងក្នុងឆ្នាំនេះ បានបង្កជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅតំបន់ខ្ពង់រាបភាគកណ្តាលនិងដីសណ្ដទន្លេមេគង្គវៀតណាម ដោយធ្វើឲ្យបឹងបួមួយចំនួន រីងស្ងួត បំផ្លាញដំណាំស្រូវអស់ច្រើនហិកតា ថែមទាំងបណ្តាលឲ្យមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំនេះ កម្ពុជា អាចប្រឈមគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារបាតុភូត អ៊ែលនីណូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ចរាចរណ៍១៤ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
កូនប្រុសតារាហុងកុង Cecilia Cheung វ័យ១៧ ឆ្នាំ ណាត់ជួបជាមួយគ្រូអាយុ ៤៦ ឆ្នាំ