ជីវិតកម្សាន្ដ
ក្រុមការងារផលិតកម្ម បកស្រាយពីមូលហេតុដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងភ្លាមៗ
កាលពីថ្ងៃទី១៨ ខែមេសា ព័ត៌មានលម្អិតជាក់លាក់នៃហេតុផលដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងរឿង ‘Dongchimi’ ត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីក្រុមការងាររបស់ផលិតកម្មបានបានបញ្ជាក់បន្ថែមថា មូលហេតុដែលនាងសម្រេចដកខ្លួនចេញ មិនមែនដោយសារការយល់ឃើញអវិជ្ជមានចំពោះតារាស្រីនោះទេ។
ក្រុមការងារដដែលនេះបានពន្យល់ថា «ខាងផលិតកម្មសម្រេចមិនបន្តផលិតកម្មសម្ដែងជាមួយលោក Kim Sae Ron ដោយសារស្ថានភាពរាងកាយនាងមានកម្លាំងខ្សោយ ដូច្នេះយើងបានពិភាក្សាគ្នាថានឹងបន្តជាមួយយើងឬអត់។ យើងបានធ្វើការសម្រេចចុងក្រោយកាលពីថ្ងៃទី ១៧ ខែមេសា។ យើងសង្ឃឹមថានឹងមិនមានអត្ថបទស្មានបន្ថែមទៀតទាក់ទងនឹងបញ្ហានេះទៀតទេ”។
យោងតាមរបាយការណ៍បានឲ្យដឹងថា Kim Sae Ron បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង ‘Dongchimi’ សូម្បីតែការចាកចេញជាមួយក្រុមផលិតនិងសមាជិកក្រុម។ មន្ត្រីរូបនេះបានបញ្ចប់ដោយនិយាយថា តារាសម្តែង Kim Sae Ron ពិតជាបានប្រឹងប្រែងខ្លាំងណាស់ សំណាងល្អដែលនាងមិនអាចបន្តជាមួយពួកយើងបាន ដោយសារតែសុខភាពនាង។
បន្ទាប់ពីមានព័ត៌មាននៃការចាកចេញរបស់ Kim Sae Ron ក្នុងរឿង “Dongchimi” មានការរំពឹងទុកថានាងបានដកខ្លួនចេញដោយសារតែមតិសាធារណៈអវិជ្ជមានអំពីការវិលត្រឡប់របស់នាង។
លើសពីនេះទៀតដែរ កាលពីឧសភា ឆ្នាំ ២០២២ នៅជិតផ្លូវបំបែក Hakdong ក្នុង Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល, Kim Sae Ron ត្រូវបានចាប់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង។ នាងបានបុករនាំងដែកនិងដើមឈើជាច្រើនដង ដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក។ ទោះបីជាប៉ូលិសស្នើឱ្ឲ្យវាស់កម្រិតជាតិអាល់កុលក្នុងឈាមនៅកន្លែងកើតហេតុក៏ដោយ ក៏នាងបដិសេធមិនធ្វើតាមឡើយ។ ការធ្វើតេស្តឈាមជាបន្តបន្ទាប់នៅមន្ទីរពេទ្យក្បែរនោះបានបង្ហាញថា ជាតិអាល់កុលក្នុងឈាមរបស់នាងគឺ ០.២% ដែលជាកម្រិតនៃការដកហូតអាជ្ញាបណ្ណធានា។
ក្រោយមក នៅខែមេសា ផ្នែកព្រហ្មទណ្ឌទី ៤ នៃតុលាការក្រុងសេអ៊ូល បានពិន័យ Kim Sae Ron នៅចំនួនទឹកប្រាក់២០ លានវ៉ុន (១៤,៥០៧ ដុល្លារ) ទាំង Kim Sae Ron និងតំណាងអយ្យការ មិនបានប្តឹងឧទ្ធរណ៍លើការសម្រេចនេះទេ ដោយបញ្ជាក់ពីសាលក្រមដំបូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្រុសបង្កើតតារាស្រីកូរ៉េម្នាក់ ក្លាយជាជនសង្ស័យ ក្រោយអតីតមិត្តស្រីធ្លាក់ស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


