ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាសអាសន្នអាកាសធាតុក្ដៅឡើងដល់កម្រិតកំពូលនៅតំបន់ចំនួន ១០
តំបន់ចំនួន ១០ នៅម៉ាឡេស៊ីត្រូវបាននាយកដ្ឋានឧតុនិយមក្នុងប្រទេសប្រកាសពីភាពអាសន្ននៃអាកាសធាតុក្ដៅកម្រិតលេខ ១ ដោយក្នុងនោះមានតំបន់ចំនួន ៨ នឹងទទួលរងនូវរលកកម្ដៅខ្លាំងជាងគេ ។ នេះបើយោងតាមការបង្ហោះផ្សាយនៅលើប្រព័ន្ធបណ្ដាញសង្គមរបស់នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ។

កម្រិតប្រកាសអាសន្ននេះធ្វើឡើង បន្ទាប់ពីអាកាសធាតុនៅតំបន់ទាំងនោះបានកើនឡើងកម្ដៅចន្លោះពី ៣៥ អង្សាសេ ទៅ ៣៧ អង្សាសេ រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ។
រលកកម្ដៅនៅម៉ាឡេស៊ីនាពេលកន្លងទៅ បានឆក់យកជីវិតមនុស្សចំនួន ២ នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ។ ជនរងគ្រោះដំបូង មានអាយុ២២ឆ្នាំ ស្លាប់នៅរដ្ឋ Pahang កាលពីថ្ងៃទី២ ខែកុម្ភៈ ហើយម្នាក់ទៀតជាកូនក្មេងអាយុ៣ឆ្នាំ ស្លាប់នៅរដ្ឋ Kelantan នៅថ្ងៃទី១ ខែមេសា ។

ដើមចមនៃបញ្ហារលកកម្ដៅនេះ បានកើតឡើងពីបាតុភូតធម្មជាតិអ៊ែលនីណូ (El Nino) ដែលជាអ្នកនាំយកអាកាសធាតុក្ដៅហើយស្ងួត មកកាន់ប្រទេសម៉ាឡេស៊ី និងបណ្ដាប្រទេសអាស៊ាន បន្ទាប់ពីមានបម្រែបម្រួលអាកាសធាតុនៅផ្ទៃសមុទ្រ និងខ្យល់លើមហាសមុទ្រប៉ាស៊ីហ្វិក ។ ត្បិតតែបាតុភូតធម្មជាតិនេះ បានអន់ថយបន្តិចក៏ពិតមែន តែវានៅតែបង្កជាការកើនឡើងសីតុណ្ភភាពឲ្យក្ដៅលើសពីកម្រិតមធ្យមនៅជុំវិញសកលលោក ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ី បានឲ្យដឹងថា នាយកដ្ឋានសង្គ្រោះនិងអគ្គិភ័យមានគម្រោងផ្ដោតសំខាន់ទៅលើតំបន់ច្រើនជាង ៦៥០ កន្លែងនៅជុំវិញប្រទេស ដើម្បីបង្ការករណីភ្លើងឆេះព្រៃ ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីមានករណីឆេះព្រៃប៉ុន្មានកន្លែងនៅក្នុងរដ្ឋ Selangor រដ្ឋ Johor និងរដ្ឋ Sarawak ៕
ដោយ ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


