កីឡា
Pochettino មិនបន្ទោសកូនក្រុមក្រោយចាញ់ Arsenal ធ្ងន់ក
ក្នុងការប្រកួតពានរង្វាន់ Premier League សប្ដាហ៍ទី៣៤ ក្រុមតោខៀវ Chelsea ចាញ់ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Emirates។

ក្នុងរដូវកាលនេះក្រុម Chelsea នៅតែបន្ដធ្វើមិនបានល្អ ក្រោយប្រកួត៣២លើក ឈ្នះ១៣ ស្មើ៨លើក ចាញ់១១លើក មាន៤៧ពិន្ទុ និងឈរនៅលេខ៩។ ទោះបីបរាជ័យយ៉ាងធ្ងន់ធ្ងរកាលពីយប់មិញ ប៉ុន្តែលោក Pochettino គ្រូបង្វឹកក្រុម Chelsea នៅតែមិនបន្ទោសកូនក្រុមនិងដាក់សម្ពោធទេ។ បើមើលតាមស្ថិតិប្រកួតក្រុមម្ចាស់ផ្ទះ Arsenal ពិតជាធ្វើបានល្អ ក្រោយបង្កើតឱកាសស៊ុត២៧លើក ចំគោលដៅ១០លើក រកបាន៥គ្រាប់ ខណៈក្រុម Chelsea បង្កើតឱកាសស៊ុតទី៧លើក ចំគោលដៅ១លើក ហើយមិនអាចរកគ្រាប់បាល់បានទេ។
លោក Pochettino បាននិយាយថា ៖«អាម៉ាស់ទេ? ពាក្យនេះវាអយុត្តិធម៌ក្នុងការពណ៌នាកីឡាកររបស់យើង។ ខ្ញុំនឹងមិនបន្ទោសកីឡាករទេ។ យើងមិនអាចបន្ទោសលើកីឡករក្មេងៗដែលមកទីនេះ បន្ទាប់ពីមានស្ថានភាពលំបាក ហើយមកដើម្បីតទល់នឹងក្រុមកំពុងប្រយុទ្ធដើម្បីឈ្នះពានរង្វាន់ Premier League ទេ»។

មុនពេលជួបជាមួយក្រុម Arsenal នៅកីឡដ្ឋាន Emirates ២ប្រកួតចុងរបស់ក្រុម Chelsea ធ្វើបានយ៉ាងល្អ ក្នុងនោះពួកគេចាញ់ក្រុម Man City ក្នុងលទ្ធផលយ៉ាងតានតឹង ១-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup និងយកឈ្នះក្រុម Everton ៦-០ ក្នុងពានរង្វាន់ Premier League កាលពីអង្គារ៍។
លោក Pochettino បានបន្ថែមថា ៖«យើងធ្វើបានយ៉ាងល្អពេលជួបជាមួយ Manchester City។ វាជាការប្រកួតដ៏អស្ចារ្យមួយ ប៉ុន្តែយើងធ្វើមិនល្អទេនៅ៣ថ្ងៃបន្ទាប់ទៀត នេះប្រហែលមកពីយើងមិនមានស្មារតីល្អគ្រប់គ្រាន់»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


