Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គ្រោងបញ្ជូនជំនួយយោធាថ្មី ១ ពាន់លានដុល្លារដល់ អ៊ុយក្រែន

បានផុស

នៅ

មន្ទីរបញ្ចកោណបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកញ្ចប់ជំនួយយោធាថ្មីចំនួន ១ ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលព្រឹទ្ធសភាកំពុងពន្លឿនច្បាប់ដែលរង់ចាំជាយូរមកហើយដើម្បីផ្តល់ជំនួយជាសព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវដែលកំពុងតែដង្ហើយហៅត្រូវការជាបន្ទាន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចនេះ​កើត​ឡើង ​បន្ទាប់​ពី​មាន​ការ​ខក​ចិត្ត​ជា​ច្រើន​ខែ ខណៈដែលកញ្ចប់ជំនួយនេះ​បាន​ជាប់​គាំងនៅក្នុងសភា ដោយ​បង្ខំ​ឲ្យប្រធាន​សភា​លោក Mike Johnson ​រួម​គ្នា​បង្កើត​សម្ព័ន្ធ​ទ្វេភាគី​ដើម្បី​អនុម័ត​ច្បាប់​នេះ ។ កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំងរាប់ពាន់លានសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ បានឆ្លងកាត់សភារួចហើយកាលពីថ្ងៃសៅរ៍ ហើយព្រឹទ្ធសភាក៏បានអនុម័តផងដែរកាលពីថ្ងៃអង្គារ ខណៈរង់ចាំលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខានៅថ្ងៃពុធនេះ ។

កញ្ចប់នេះមានគ្រាប់រំសេវជាច្រើន រួមទាំងប្រព័ន្ធខែលការពារដែនអាកាស កាំភ្លើងធំ ក៏ដូចជារថពាសដែក និងអាវុធផ្សេងៗទៀតដែលសុទ្ធសឹងតែជារបស់ដែលកងកម្លាំងអ៊ុយក្រែន ខណៈមន្ត្រីអាមេរិកបាននិយាយថា សព្វាវុធមួយចំនួននឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅកាន់សមរភូមិក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការបញ្ចូនសព្វាវុធរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ពីការប្រកាសដោយចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារដោយសន្យាផ្តល់ប្រាក់បន្ថែមចំនួន ៦២០ លានដុល្លារដែលជាកញ្ចប់ផ្គត់ផ្គង់យោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវចំនួន ៤ លានគ្រាប់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម