ជីវិតកម្សាន្ដ
ខាត់ សុឃីម ស្នើអ្នកសិល្បៈត្រូវចេះសហការគ្នាឲ្យល្អ ធ្វើជាគំរូដល់អ្នកជំនាន់ក្រោយ
តារាស្រីជើងចាស់ពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមកអំពាវនាវដល់អ្នកសិល្បៈមួយចំនួនត្រូវចេះសហការគ្នាឲ្យបានល្អដើម្បីធ្វើជាគំរូដល់អ្នកជំនាន់ក្រោយ ខណៈដែលមួយរយៈចុងក្រោយនេះគេសង្កេតឃើញសិល្បៈខ្មែរមួយចំនួនបានផ្ទុះរឿងរ៉ាវខ្វែងគំនិតគ្នា និងយកបណ្តាញសង្គមហ្វេសប៊ុកធ្វើជាវេទិកា រិះគន់ដោយមិនសំចៃមាត់។

ជាមួយគ្នានៃការលើកឡើងរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះដែរបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនយល់ថា ជារឿងដ៏ល្អសម្រាប់អ្នកសិល្បៈបច្ចុប្បន្ន ដោយក្នុងនោះមានការលើកឡើងដែរថា «ខាត់ សុឃីម តែងតែផ្តល់ភាពជាគំរូសូម្បីក្នុងស្ថានភាពសិល្បៈកង្វះភាពសាមគ្គី និងរងវិបត្តិរាប់សិបជំនាន់មកហើយក្តី»។
ខ្លឹមសារដែលអ្នកនាង ខាត់ សុឃីម បានទម្លាយយ៉ាងដូច្នេះថា «យើងរស់ជាសិល្បៈមួយក្តាប់តូច យើងអាចបិតភ្នែកមួយចំហៀង បើកមួយចំហៀង ដើម្បីផ្លូវរកស៊ីរបស់យើងទៅមុខ ស្តាប់រឿងល្អយកមកជាមេរៀន រឿងមិនល្អបោះចោលឈប់ពិបាកចិត្តទៅ កនយើងអ្នកណារកអី្វជួយគ្នាសហការគ្នាឲ្យល្អជាគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ»។

ការលើកឡើងរបស់តារាពហុជំនាញរូបនេះក៏ត្រូវបានលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចូលមកបញ្ចេញមតិគាំទ្រថា «ពិតជាត្រឹមត្រូវហើយកូន អ្នកសិល្បៈជាគំរូដល់ក្មេងៗតែបើមើលទៅសិល្បៈខ្លះៗហែកហួរតែគ្នាអាណាយកវាធ្វើគំរូបើចរិតអញ្ចឹងៗនោះ។ ម្យ៉ាងទៀតម៉ែនេះ ចង់ដើរឲ្យឆ្ងាយកុំឲ្យឃើញ»។
ទោះបីយ៉ាងណាអ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូបដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនក៏ដូចជាអាជីពសិល្បៈទាំងសម័យ និងបុរាណជាដើម។

តាមរយៈសកម្មភាពនេះអាចចាត់ទុកថា ជាជោគជ័យដ៏ធំរបស់អ្នកនាង ខាត់ សុឃីម បន្ថែមទៀតបន្ទាប់ពីអាជីពសិល្បៈរបស់នាងបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្តាកម្មពិធីមង្គលការមួយចំនួនហើយនាងក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


