វប្បធម៌ ជំនឿ
អ្នកស្រុកអង្គរធំធ្វើពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ
ពលរដ្ឋនៅឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។
ពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ អំឡុងពេលដើរប្រទក្សិណ នោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។
ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថាភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់។
ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ។ ពិធីនេះសបញ្ជាក់ថា កសិកម្ម នៅតែជាវិស័យយ៉ាងសំខាន់របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍កំពុងរីកចម្រើនក៏ដោយ។ អ្នកស្រុកធ្វើស្រែចម្ការនៅពឹងជាសង្ឃឹមលើទឹកភ្លៀងនៅទ្បើយ។ ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួតនិងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ។ ជាទូទៅប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងប្រារព្ធពិធីនេះរៀងរាល់ឆ្នាំពីដូនតាមក តាមរបៀបមានទម្រង់ផ្សេងៗទៅតាមតំបន់ ដែលពួកគេរស់នៅ៕
ដោយ៖ គឿនវេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ១៤ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ