ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ត្រៀមកម្លាំងយោធារួចស្រេច សម្រាប់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីថ្មី
យោធាតៃវ៉ាន់ បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច សម្រាប់ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ខ្លួននាថ្ងៃទី២០ ខែឧសភាខាងមុខ។ ការត្រៀមកម្លាំងយោធានេះ ធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងសកម្មភាពមិនប្រក្រតីណាមួយរបស់ចិន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៨ ខែឧសភា។

លោក Po Horng-huei រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា “មុននិងក្រោយថ្ងៃទី២០ឧសភា យោធាជាតិយើងនឹងប្រកាន់ខ្ជាប់នូវតម្រូវការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធ និងយកចិត្តទុកដាក់ជាទីបំផុតលើការបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់ ដោយភាគីខាងក្រៅ”។ លោកបន្ថែមថា សកម្មភាពយោធាចិននៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ កំពុងបង្កជាអស្ថិរភាពចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។
ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន មានការមិនពេញជាខ្លាំងចំពោះលោក Lai Ching-te ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ហើយជឿជាក់ថា លោកគឺជាជនផ្ដាច់ខ្លួននិយម និងតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
មិនខុសពីលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីទើបអស់អាណត្តិ លោក Lai ក៏នៅរក្សាជំហរបដិសេធផងដែរនូវការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់មកកាន់កាប់។ លោក Lai ថា មានតែប្រជាពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចជោគវាសនាខ្លួនឯងបាន។

សូមបញ្ជាក់ថា កំឡុងពេល៤ឆ្នាំចុងក្រោយ យោធាចិនតែងបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជានិច្ច ដូចជា ការបញ្ជូនយន្តហោះចម្បាំងហោះរំលងខ្សែបន្ទាត់ព្រំដែនច្រកសមុទ្រតៃវ៉ាន់ ជាដើម។ បន្ទាត់ព្រំដែនច្រកសមុទ្រនេះ មិនត្រូវបានចិនទទួលស្គាល់នោះឡើយ។
នៅក្នុងឆ្នាំ២០២២ ចិនបានធ្វើសមយុទ្ធយោធាធំមួយ ក្បែរកោះតៃវ៉ាន់ ក្រោយពីលោកស្រី Nancy Pelos ប្រធានសភាអាមេរិក បានធ្វើដំណើរទស្សនកិច្ចនៅក្រុងតៃប៉ិ។ បន្ទាប់មកនៅក្នុងឆ្នាំ២០២៣ ចិនក៏បានធ្វើសមយុទ្ធដូចគ្នានេះមួយទៀត ក្រោយពេលលោកស្រី Tsai Ing-wen បានទៅជួបលោក Kevin McCarthy ដែលឡើងកាន់តំណែងជាប្រធានសភាថ្មី នៅសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


