កីឡា
ចេញហើយ! កម្ពុជា ប៉ះ ស្រីលង្កា ជម្រុះ AFC Asian Cup 2027
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិ ស្រីលង្កា សម្រាប់ការប្រកួតជម្រុះ AFC Asian Cup Saudi Arabia 2027 បន្ទាប់ពីចាប់ឆ្នោតរួចរាល់នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ ក្រុមជម្រើសជាតិម៉ុងហ្គោលី ប៉ះ ទីម័រខាងកើត ខណៈ ម៉ាកាវ ប៉ះ ព្រុយណេ។ ការប្រកួតជម្រុះនឹងធ្វើនៅថ្ងៃទី៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការប្រកួតពីរជើងគឺក្នុងដី និងក្រៅដី។
ក្រុម៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ៕

គូប្រកួត Playoffs
- ស្រីលង្កា vs កម្ពុជា
- ទីម័រខាងកើត vs ម៉ុងហ្គោលី
- ព្រុយណេ vs ម៉ាកាវ
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


