Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច​ជប៉ុន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​​​ ដោយ​សារ​​​​ការ​​ប្រើ​ប្រាស់​ធ្លាក់ចុះ

បានផុស

នៅ

​ទិន្នន័យ​វាស់​ស្ទង់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​បង្ហាញថា​ ​​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ទំនង​ជា​​បាន​ធ្លាក់ចុះ​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​​ចំនួន​ ១,៥ ភាគរយ ​កាល​ពី​​ត្រី​មាស​ទី​១​ ​ឆ្នាំ​នេះ​ ​ខណៈ​កត្តា​ជំរុញ​សំខាន់​​​ៗ​ទាំង​អស់​នៃ​កំណើន​សេដ្ឋកិច្ច​ បាន​ធ្លា​ក់​ចុះ​ដោយ​សារ​តែ​ទស្សនវិស័យ​មិន​ច្បាស់​លាស់​ ដែល​នេះ​​អាច​នឹង​រាំង​ស្ទះ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ធនាគារ​កណ្តាល​ជប៉ុន​ ក្នុ​ង​ការ​ដំឡើង​អត្រាការ​ប្រាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ការិយាល័យ​ខុទ្ទកាល័យ​ជប៉ុន​ ដែល​​នឹង​ចេញ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ​ ​​​​រំពឹង​ថា​ នឹង​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ​ដែល​អាច​​​​ស្មើ​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​អត្រា​​ប្រចាំ​ខែ​ ០,៤ ភាគរយ​។ ​

​ការ​ធ្លាក់​ចុះ​នៃ​ត្រី​មាស​ទី​១​ឆ្នាំ​ កើត​ឡើង​ក្រោយ​ការ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២៣​ ដោយ​សសរ​ស្ដម្ភ​សំខាន់​​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ជប៉ុន​បាន​ដួល​រលំ​ ហើយ​​​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ពីខែ​មករា​ ដល់​ខែ​ឧសភា​។ ​

លោក​ Takeshi Minami ប្រ​ធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ Norinchukin ​ដែល​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ទាំង​មូល​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​​ដល់​ ១,២ ភាគរយ​​ក្នុង​ត្រីមាស​ទី​១​នេះ​ បាន​ថ្លែង​​​ថា​៖ «​និន្នាការ​នៃ​អ្នក​ប្រើ​ប្រាស់ នៅ​តែ​​សន្សំ​សំចៃ​​ខ្លាំង​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​តម្លៃ​រស់​នៅ​ ដែល​ទំនង​ជាកាន់​តែ​ដុន​ដាប​ដោយ​សារ​​តម្លៃ​ប្រាក់​យ៉េន​ធ្លាក់​ចុះ​»។ ​

ជាមួយ​គ្នា​នេះ​ អត្រា​​ប្រើ​ប្រាស់​ឯកជន​ ដែល​រួម​ចំណែក​ច្រើន​ជាង​ ៥០ ភាគ​រយ​​សេដ្ឋកិច្ចទំនងជាធ្លាក់ចុះ ០,២ ភាគរយ​​ក្នុង​ត្រីមាស​ខែ​មករា​-មីនា​ដដែល​ ខណៈ​​អ្នក​ប្រើ​ប្រាស់​រឹត​បន្តឹង​ប្រាក់​ ដើម្បី​ទប់​ទល់​នឹង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​រស់​នៅ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម