ព័ត៌មានជាតិ
សាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះMoU ជាមួយអង្គការអាក់សិនអេតអន្តរជាតិ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ
សាលាជាតិរដ្ឋបាលមូលដ្ឋាន-ក្រសួងមហាផ្ទៃ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកអប់រំ និងការសិក្សាស្រាវជ្រាវ។

ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ តំណាងដោយលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន-ក្រសួងមហាផ្ទៃ និងតំណាងដោយ លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ៖«អនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគីពាក់ព័ន្ធការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងផ្សេងៗ»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ព្រមទាំងនាយក នាយិកាប្រតិបត្តិនៃអង្គការជាដៃគូ សរុបប្រមាណ៥៨រូប៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


