ព័ត៌មានជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មនុស្សជាង៦៧០០នាក់ត្រូវបានធ្វើតេស្ត
លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥នេះថា ចាប់តាំងពីថ្ងៃទី២០រហូតមកដល់ព្រឹកថ្ងៃទី២៥កុម្ភៈនេះ ក្រសួងបានធ្វើតេស្តទៅលើអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៦៧៧០នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៩៤នាក់ ស្រី៩៦នាក់ និងប្រុស៩៤នាក់ភាគច្រើនជាជនជាតិចិន។ ការឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥នេះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥នាក់ ក្នុងនោះមាន៥៨នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ«ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀតគឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។
ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិននៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន២១៧នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


