Connect with us

ជីវិតកម្សាន្ដ

តារាម៉ូដែល​កែ​ភេទ​ដ៏​ស្រស់​ស្អាត​បំផុតនៅ ថៃ ​បង្ហាញ​ខ្លួន​ជាមួយ​ស្វាមី​ក្នុង​កម្មវិធី​សាធារណៈ

បានផុស

នៅ

តារាម៉ូដែល Nong Poy ដែលត្រូវបានទទួលស្គាល់ថាជាអ្នកកែភេទដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសថៃ​ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក តែងតែបង្ហាញវត្តមានជាញឹកញយនៅក្នុងព្រឹត្តិការណ៍សាធារណៈជាមួយស្វាមីអ្នកជំនួញ Oak Phakwa Hongyok ។

គូស្នេហ៍មួយគូនេះត្រូវបានគេឃើញកាន់ដៃគ្នានៅក្នុងព្រឹត្តិការណ៍ប្រពៃណីមួយ ដែលរៀបចំដោយសមាគម Peranakan នៃប្រទេសថៃកាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅនេះ។ អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​កោត​សរសើរ​ចំពោះ​រូបរាង​របស់តារាម៉ូដែលកែភេទរូបនេះ និង​សុភមង្គល​ជាក់​ស្តែងដែលរូបនាងតែងតែបង្ហាញជាញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nong Poy បានសម្តែងនូវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី ហើយឱកាស​នេះ​ជា​ឱកាស​មួយ​ក្នុង​ចំណោម​តារា​ម៉ូដែល​ជា​ច្រើន​រូប​និង​ស្វាមី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​មួយ​គ្នា។ ជាមួយគ្នានេះដែរ រូបថតរបស់គូស្នេហ៍អ្នកជំនួញកំឡុងពេលចេញក្រៅម្តងៗតែងតែលេចឡើងនៅលើបណ្តាញសង្គមរបស់ Nong Poy ដែលទាក់ទាញការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រជាច្រើន។

អ្នកតាមដាននាងនិងស្វាមីជាច្រើនបានកត់សម្គាល់ថា សម្រស់របស់តារាម៉ូដែលភេទរូបនេះ រីកសុះសាយតាំងពីរៀបការមកម្ល៉េះ ហើយម៉ូដសម្លៀកបំពាក់របស់នាង ទទួលបានការសរសើរយ៉ាងខ្លាំងក្លា ខណៈពេលដែលបង្ហាញខ្លួននៅតាមកម្មវិធីជាមួយគ្នាឬតាមទីសាធារណៈនានា។

សូមបញ្ចាក់ដែរថាតារាម៉ូដែល Poy Treechada អាយុ ៣៨ ឆ្នាំ នាងបានទទួលការវះកាត់បញ្ជាក់ពីភេទក្នុងឆ្នាំ ២០០៣ ។ ក្រោយមកនាងបានឈ្នះការប្រកួត Miss International Queen ឆ្នាំ ២០០៤។ ក្រៅ​ពី​អាជីព​ជា​តារា​ម៉ូដែល នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​សម្ដែង និង​សហគ្រិន។ នាង​បាន​ក្លាយ​ជា​អ្នក​កែ​ភេទ​ថៃ​ដំបូង​គេ​ដែល​បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​មុខ​មាត់​ស្អាត​បំផុត​ទាំង ១០០ ក្នុង​ឆ្នាំ ២០១៥ របស់ TC Candler។ ប្តីរបស់នាង Hongyok អាយុ ៤២ ឆ្នាំគឺជាអ្នកស្នងមរតករបស់ភោជនីយដ្ឋាន កាហ្វេ និងក្រុមហ៊ុនសេវាកម្មទេសចរណ៍នៅភូកេត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួអាសអាភាស Shu Qi បង្ហាញ​សម្រស់​ក្នុង​វ័យ ៥០ ឆ្នាំ ស្អាតដូចវ័យ ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម