ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺ ត្រូវតែជួយសង្គ្រោះឲ្យទាន់ពេលវេលា
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះអោយបានទាន់ពេលវេលា។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែខុសភា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាសជាមួយសមាជិក សមាជិកាដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ ជាង១០០នាក់ មកពីណ្ឌឬស្សីកែវ ជ្រោយចង្វា និងខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីការកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះរហូតក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ឧសភាខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជ័យជម្នះបន្តទៀត។

លោក ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើង គឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់ គឺក្តាប់ព័ត៌មានអោយបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។ លោកបញ្ជាក់ថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះអោយបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។ លោកបញ្ជាក់ថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយសុំទាក់ទងមកឯកឧត្តមភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះអោយបានទាន់ពេលវេលា។
លោកបញ្ជាក់បានបន្តទៀតថា កាលពីបោះឆ្នោតព្រឹទ្ធសភាយើងទទួលបានជោគជ័យ ដោយគណបក្សផ្សេងគេក៏បោះឆ្នោតអោយយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន ល្អធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនជឿនលឿន៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


